ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក ​៖​ ចាប់ពីថ្ងៃទី៧ – ១៣ ខែធ្នូ ឆ្នាំ២០២២នេះ​នឹងអាចមានភ្លៀងធ្លាក់តិចតួច

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​សេចក្តីជូនដំណឹងរបស់ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ ស្តីពីស្ថានភាពធាតុអាកាស​ ( ចាប់ពីថ្ងៃទី៧ – ១៣ ខែធ្នូ ឆ្នាំ២០២២ )​ ក្នុងសប្តាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ 

ក្រសួង​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C

– នឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ុណ្ណោះ ។

២-តំបន់ខ្ពង់រាប ៖

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

– នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C

– នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕

ដោយ​៖ស​ តារា​


ចែករំលែក៖