ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន ៖ ម្អមក្តាម (creeping marshweed)

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អំពី( ម្អមក្តាម) ដោយលើកមកបង្ហាញថា ៖ ដើមមានរោមផ្នែកខាងលើ មានកម្ពស់ប្រហែល ៥-៤៥ស.ម ។ ស្លឹកឈមគ្មានទងរាងពងក្រពើមានរោមនៅផ្ទៃលើ គែមមានធ្មេញតូចៗ ផ្កាទោលផ្តុំជាចង្កោមខ្លីៗដុះចេញពីប្រគាបស្លឹកទងផ្ការាងមាំតែខ្លីមានប្រវែង ១-២ម.ម ហើយមានរោមវែង និងក្រពេញ។ ត្របកផ្កា៥ មានប្រវែង ៤-៥ម.ម ជាប់គ្នានៅផ្នែកក្រោម ហើយមានរោម និងក្រពេញ។

ក្រសួងបរិស្ថានបន្តថា, ស្រទាប់ផ្កាមានប្រវែង ៦-៧ម.ម មានរោមនៅផ្ទៃខាងក្នុង ពណ៌ស នៅផ្នែកក្រោម ផ្នែកលើពណ៌ស្វាយហើយចែកជា ២ផ្ទាំង ផ្ទាំលើចែកជា ២កំពក ផ្ទាំងក្រោមចែកជា ៣ ។ កេសរឈ្មោល៤ ផ្តុំគ្នា ២លើ ២ក្រោម។ មានគ្រាប់ច្រើនរាងទ្រវែង មានកំពកតូចៗ។ ស្លឹកមានរសជាតិល្វីងតិចៗ បន្តពូជដោយគ្រាប់ ដុះលើដីខ្សាច់សើមៗ និងទំនាបលិចទឹកផ្សេងៗ។ 

ការប្រើប្រាស់បានជាគ្រឿងទេស៖

_ប្រើឱ្យមានក្លិនឈ្ងុយក្នុងម្ហូបអាហារ ជាពិសេស ក្នុងសម្ល និងគ្រឿងភ្លា។ ដកស្រង់ចេញពី #សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា#moe #ជីវៈចម្រុះនៅកម្ពុជា #ជីវភាពសហគមន៍ ៕

ដោយ : សហការី


ចែករំលែក៖