ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema បានសរសេរលើ Twitter ថា ដំណើររបស់គាត់ជាមួយក្រុមជម្រើសជាតិបារាំងគឺចប់ហើយ។Benzema ដែលមានអាយុ៣៥ឆ្នាំ បានខកខានការប្រកួត World Cup ដោយសាររបួស ខណៈក្រុមមាន់គកបារាំងបានចាញ់អាហ្សង់ទីន ៤-២ នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទី។
Benzema លេងបាន៩៧ដង ស៊ុតបញ្ចូលទីបាន៣៧គ្រាប់ ហើយឥឡូវនេះជាគាត់បានចូលនិវត្តន៍ពីកាតព្វកិច្ចអន្តរជាតិ។ គាត់បានបន្ថែមថា “ខ្ញុំបានសរសេររឿងរបស់ខ្ញុំ ហើយបានធ្វើខុសដើម្បីជាកន្លែងដែលខ្ញុំនៅថ្ងៃនេះ ហើយខ្ញុំមានមោទនភាពចំពោះវា”។
ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះមិនបានលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំងអស់រយៈពេលជិត៦ឆ្នាំហើយ បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវដែលពាក់ព័ន្ធនឹងអតីតមិត្តរួមក្រុម Mathieu Valbuena ប៉ុន្តែបានត្រឡប់មកក្រុមវិញសម្រាប់ Euro 2020 ។
ទម្រង់លេងដ៏ល្អរបស់គាត់នៅកម្រិតក្លិប រួមទាំងការជួយឲ្យ RealMadrid ឱ្យឈ្នះជើងឯក Champions League លើកទី១៤កាលពីរដូវកាលមុន ត្រូវបានផ្តល់រង្វាន់ដោយការឈ្នះ Ballon d’Or ដំបូងរបស់គាត់កាលពីដើមឆ្នាំនេះ។
ក្លិបបានបង្ហោះសារឆ្លើយតបទៅនឹង Benzema ដោយមានការទះដៃ និងទង់ជាតិបារាំង ខណៈគណនីផ្លូវការរបស់ FIFA World Cup បានឆ្លើយតបដោយនិយាយថា “Merci, Benzema” ដែលមានន័យថា “សូមអរគុណ, Benzema” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)