សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី២០ខែធ្នូថា កូរ៉េខាងជើងបាននិយាយនៅថ្ងៃទី២០ខែធ្នូថា ការដាក់ទណ្ឌកម្មបន្ថែមនឹងមិនរារាំងខ្លួនពីការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួននោះទេ។
លោកស្រី Kim Yo-jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-un បាននិយាយថា គំនិតផ្តួចផ្តើមរបស់ទីក្រុងព្យុងយ៉ាងក្នុងការអភិវឌ្ឍផ្កាយរណបចារកម្ម គឺជា “អាទិភាពបន្ទាន់ដែលទាក់ទងដោយផ្ទាល់ទៅនឹងសន្តិសុខរបស់កូរ៉េខាងជើង” ។ យោងតាមលោកស្រី Kim Yo-jong កូរ៉េខាងត្បូងនឹង “អំពាវនាវឱ្យមានទម្រង់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងព្យាយាមដាក់ទណ្ឌកម្មបន្ថែមលើយើង” ។
កូរ៉េខាងជើងនៅថ្ងៃទី២០ខែធ្នូនេះ ក៏បានរិះគន់កូរ៉េខាងត្បូងសម្រាប់ការព្យាយាមបំផ្លាញការអភិវឌ្ឍអាវុធរបស់ខ្លួនដោយបញ្ជាក់ថា ការដាក់ទណ្ឌកម្មនឹងមិនអាចបញ្ឈប់កម្មវិធីមីស៊ីលនៃរបបដឹកនាំលោក គីម ជុងអ៊ុន នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាង គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីលោក គីម ជុងអ៊ុន បានឱ្យដឹងទៀតថា គំនិតផ្ដួចផ្ដើមរបស់ទីក្រុងព្យុងយ៉ាងដើម្បីអភិវឌ្ឍផ្កាយរណបស៊ើបការណ៍ គឺជាអាទិភាពចម្បងពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខជាតិ។ អ្នកនាង គីម បន្ថែមថា កូរ៉េខាងត្បូងអាចនឹងស្រែកទាមទាររកកិច្ចសហប្រតិបត្តិការមួយចំនួនជាលក្ខណៈអន្តរជាតិ និងព្យាយាមដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ប៉ុន្តែទណ្ឌកម្មមិនអាចបញ្ឈប់កូរ៉េខាងជើងបាននោះទេ ហើយវាក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។
ការកត់សម្គាល់របស់អ្នកនាង គីម យ៉ូជុង ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យមចំនួន២គ្រាប់ ដែលទីក្រុងព្យុងយ៉ាងបញ្ជាក់ថាជាការធ្វើតេស្ដដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍៕
រូបថត ៖ REUTERS
ដោយ៖ ធីរីណា(រូបថត ៖ TTXVN)