ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៧​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៤​ ខែធ្នូ​​!

ចែករំលែក៖

  ​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៤៧​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៤​ ធ្នូ​នេះ​ ។​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៧​នាក់​ រួម​មាន​៖​ ជួញដូរ​ ១១​ករណី​ ឃាត់​មនុស្ស​ ២៣​នាក់​(​ស្រី​ ៥​នាក់​)​ ,ដាំ​ដុះ​ ១​ករណី​ មិនមានការឃាត់ខ្លួន​ ,ប្រើប្រាស់​ ១០​ករណី​ ឃាត់​មនុស្ស​​ ២៤​នាក់​(​ស្រី​ ១​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៤​ ខែធ្នូ​ រួម​មាន​៖​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​​ ៣០៣,២៨​ក្រាម​ និង​២​កញ្ចប់​តូច​ ,​មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ៣២,៧២​ក្រាម​ ,និង​កញ្ឆា​ ស្មេីនិង​ ១៤៧៦​ដើម​ ។​ 

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​​ ១២អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំងនគរបាល​ ១០​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ០២អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​ ៖​ ជួញដូរ​ ១​ករណី​ ២​នាក់​ ប្រើប្រាស់​ ៧​ករណី​ ឃាត់​ ១៧​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ០,៤៨​ក្រាម​។​ 

២​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៣​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២,២២​ក្រាម​។​ 

៤​ /​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៥​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៥២​ក្រាម​។​ 

៦​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៤,៩៦​ក្រាម​។​ 

៧​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២៤២,៨០​ក្រាម​ និង​Wy​ ៣២,៧២​ក្រាម​។​ 

៨​ /​ រតនគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ០,០៧​ក្រាម​។​ 

៩​ /​ តាកែវ​៖​ ដាំ​ដុះ​ ១​ករណី​ ឃាត់​ ០​នាក់​ ចាប់​យក​កញ្ឆា​ ១៤៧៦​ដើម​។​ 

១០​ /​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៥២,២៣​ក្រាម​។​ 

២​ /​ តាកែវ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖