ព័ត៌មានទាន់ហេតុការណ៍៖

កូដកម្មនៅចក្រភពអង់គ្លេសអាចបំផ្លាញភាពសប្បាយរីករាយរបស់មនុស្សរាប់សែននាក់ក្នុងថ្ងៃឆ្លងឆ្នាំ

ចែករំលែក៖

សារព័ត៌មាន The Telegraph បានផ្សយថា មនុស្សរាប់សែននាក់ប្រឈមនឹងហានិភ័យមិនអាចត្រឡប់មកផ្ទះវិញបានសម្រាប់ថ្ងៃវិស្សមកាល ដោយសារមន្ត្រីបុគ្គលិកព្រំដែនចក្រភពអង់គ្លេសនាំគ្នាធ្វើកូដកម្ម។
ការតវ៉ាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃសុក្រទី២៣ ធ្នូ ហើយបន្តរហូតដល់ចុងខែដោយការឈប់សម្រាកចាប់ពីថ្ងៃទី២៧ ខែធ្នូ។ កូដកម្មនឹងធ្វើឡើងនៅអាកាសយានដ្ឋានធំៗរបស់ចក្រភពអង់គ្លេស។ ដូច្នេះមនុស្សប្រហែល ៥00 ពាន់នាក់អាចមានបញ្ហាជាមួយនឹងការធ្វើដំណើរនៅថ្ងៃបុណ្យណូអែលនិងឆ្លងឆ្នាំសកល។
តាមសេចក្តីរាយការណ៍ ឆ្មាំព្រំដែនដែលធ្វើកូដកម្មមានបំណងបម្រើប្រជាជនប្រមាណ៦០%។ ដោយសារតែបញ្ហានេះ ការងាររបស់ព្រលានយន្តហោះអាចត្រូវបានធ្វើឱ្យយឺតយ៉ាវយ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះ រដ្ឋាភិបាលអង់គ្លេសបានផ្តល់អនុសាសន៍ថា បើអាចទៅរួច មនុស្សមិនគួរធ្វើដំណើរក្នុងពេលនេះទេ។ អ្នកដែលមានបំណងហោះហើរត្រូវបានណែនាំដើម្បីជៀសវាងការពន្យារពេលក្នុងដំណើរការត្រួតពិនិត្យអីវ៉ាន់ នាំយកអីវ៉ាន់តិចតួចតាមដែលអាចធ្វើបាន និងសិក្សាដោយប្រុងប្រយ័ត្ននូវបញ្ជីទំនិញហាមឃាត់។
រដ្ឋាភិបាលចក្រភពអង់គ្លេសកត់សម្គាល់ថា ដើម្បីបង្កើនល្បឿននៃការគ្រប់គ្រងលិខិតឆ្លងដែន ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ត្រួតពិនិត្យទិន្នន័យជីវមាត្រនឹងដំណើរការ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមតម្រូវការសុវត្ថិភាព កុមារអាយុក្រោម 12 ឆ្នាំនឹងមិនអាចប្រើប្រាស់វាបានឡើយ។
ទន្ទឹមនឹងនេះដែរ លោក Mark Serwotka អគ្គលេខាធិការនៃសហភាពពាណិជ្ជកម្ម និងសេវាកម្មសាធារណៈរបស់ចក្រភពអង់គ្លេសបានកត់សម្គាល់ថា កូដករដូចជាជនជាតិអង់គ្លេសជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិតម្លៃនៃការរស់នៅ ហើយការទាមទារការដំឡើងប្រាក់ខែដោយសារតែការចំណាយក្នុងការរស់នៅប្រចាំថ្ងៃកើនឡើងខ្ពស់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖