ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៥​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​៤​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០១​ ខែមករា​ម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​១៥​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៥​នាក់​ រួម​មាន​៖​ ជួញដូរ​ ៣​រ​ណី​ ឃាត់​មនុស្ស​​ ១៤​នាក់​(​ស្រី​៣​នាក់​)​ ,ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​ម្នាក់​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០១​ ខែមករា​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ៤៦,៧០​ក្រាម​ ។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​ ៣​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំង​នគរបាល​​ ១​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ចំនួន​២អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ កម្លាំង​នគរបាល​ខេត្ត​ពោធិ៍សាត់​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​

​ដោយ​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ១១​នាក់​ ស្រី​ ៣​នាក់​ ចាប់​យក​Ice​ ០,៥៣​ក្រាម​។​ 

២​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៤១,១២​ក្រាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖