ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ខណៈជនសង្ស័យចំនួន១៥នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៤ករណីទូទាំងប្រទេស នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន១៥នាក់ រួមមាន៖ ជួញដូរ ៣រណី ឃាត់មនុស្ស ១៤នាក់(ស្រី៣នាក់) ,ប្រើប្រាស់ ១ករណី ឃាត់មនុស្សម្នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែមករា រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៤៦,៧០ក្រាម ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ៣អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ១អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ចំនួន២អង្គភាព មានដូចខាងក្រោម៖
១ / កម្លាំងនគរបាលខេត្តពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
ដោយកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ១១នាក់ ស្រី ៣នាក់ ចាប់យកIce ០,៥៣ក្រាម។
២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤១,១២ក្រាម ៕
ដោយ៖សហការី