ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាស ដោយបានសម្លាប់មនុស្ស៤នាក់និង៣នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឯតំបន់ទេសចរណ៍ Gold Coast របស់ប្រទេសអូស្ត្រាលីនៅថ្ងៃទី២ ខែមករា។
សារព័ត៌មាន AFP បានផ្សាយថា ប៉ូលិសអូស្ត្រាលីបាននិយាយថា ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាស ដោយបានសម្លាប់មនុស្ស៤នាក់នៅឯតំបន់ទេសចរណ៍ Gold Coast របស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២ ខែមករាឆ្នាំ២០២៣។
ទូរទស្សន៍ ABC របស់ប្រទេសអូស្ត្រាលីបានបញ្ចេញរូបភាពជាច្រើន ដែលបង្ហាញពីឧទ្ធម្ភាគចក្រ ដេកផ្ងារលើដីខ្សាច់ នៅមិនឆ្ងាយពីឆ្នេរសមុទ្រ។ ឧទ្ធម្ភាគចក្រមួយទៀតហាក់ដូចជានៅដដែលនៅកន្លែងកើតហេតុ ដោយធ្លាក់ក្បែរសួនកម្សាន្តដ៏ល្បី Sea World។
ការិយាល័យសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសអូស្ត្រាលីបានបើកការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះនេះ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA
រូបថត ៖ ABC NEWS