ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ នៅចំណុចកួរស្រូវឡានធំមួយគ្រឿងបានកិនក្មេងស្រីអាយុ២ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិត

ចែករំលែក៖

ភ្នំពេញ៖ កូនក្មេងអាយុ២ឆ្នាំម្នាក់បានបាត់បង់ជីវិតខណៈឪពុកបាននិងកំពុងបើកឡំប្រឺតាចេញពីម្ដុំកួរស្រូវស្រាប់តែក្មេងខាងលើបានរត់លេងនៅក្នុងឡំប្រឺតាធ្វើឱ្យធ្លាក់ចុះពីលើឡំប្រឺតាក៏ត្រូវឡានធំមួយគ្រឿងបានបើកមកពីក្រោយកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែមង្ត នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង១២និង១០នាទីរសៀល នៅចំណុចកួរស្រូវក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមស្ត្រីជាម្ដាយកុមារីរងគ្រោះបានបញ្ជាក់ថា , ក្មេងស្រីមានឈ្មោះ សែម លក្ខិណា នៅសល់ ៣ ខែទៀត គំរប់អាយុ ២ ឆ្នាំ។ គាត់ជាម្ដាយធ្វើការនៅរោងចក្រកាត់ដេរ ចំណែកឯប្ដីរបស់ខ្លួន ជាអ្នករត់ម៉ូតូឥណ្ឌាកង់បី ។

អ្នកស្រីបន្តថា, ឪពុកតែងយកកូនមកតាមជាមួយរហូត ដោយសារអត់មាននរណាមើលកូននៅផ្ទះ ដូច្នេះគាត់រត់ម៉ូតូបណ្ដើរ យកកូនមកតាមបណ្ដើរ ។ ម្យ៉ាងទៀតដល់ថ្ងៃដែលត្រូវចូលរៀន កូនគាត់ដែលជាបងៗ បានទៅរៀនអស់ ទើបប្ដីយកកូនអាយុ ២ ឆ្នាំនេះមកជាមួយ។ 

អ្នកស្រីបានស្រែកយំយ៉ាងខ្លាំង ខណៈកូនត្រូវបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ៕

ដោយ៖ ជីណា


ចែករំលែក៖