ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកគេចពីម៉ូតូជ្រុលឡេីងខឿនសួនច្បារបុកបង្គោលស្លាកប៉ាណូមួយដេីមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងខណៈបេីកបរសុខៗក៏បានគេចពីម៉ូតូនៅខាងមុខជ្រុលឡេីងលេីខឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកប៉ាណូពាណិជ្ជកម្មមួយដេីមបាក់រងការខូចខាតយ៉ាងដំណំនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៧​ ខែមករា​ ឆ្នាំ២០២៣​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌ខៀវ​ ឆ្នូត​ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ3F -1895 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏គេចម៉ូតូដែលកំពុងធ្វេីដំណេីរនៅខាងមុខក្នុងល្បឿនយឺតៗទេីបទាញចង្កូតឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មមួយដេីមបាក់រងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

   ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕

IMG_6146 IMG_6151 IMG_6152

ដោយ៖សុខាសែនជ័យ


ចែករំលែក៖