ប៉ូលិសបីនាក់បានរងរបួស បន្ទាប់មកម្នាក់ត្រូវបានសម្លាប់ នៅពេលដែលជននោះបានប្រើកាំបិតខណៈពេលដែលត្រូវបានចាប់ខ្លួននៅឯអគារផ្ទះល្វែងមួយក្នុងរដ្ឋធានី Budapest ។
សារព័ត៌មាន Reuters បានផ្សាយថា យោងតាមការជូនដំណឹងរបស់ប៉ូលិសហុងគ្រី នៅល្ងាចថ្ងៃទី ១២ ខែមករា នៅរដ្ឋធានី Budapest មានការវាយប្រហារដោយកាំបិតបណ្តាលឱ្យប៉ូលិស៣ នាក់រងរបួស ហើយប៉ូលិសម្នាក់ក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
សេចក្តីជូនដំណឹងនោះបាននិយាយថា ជនសង្ស័យបានប្រើប្រាស់កាំបិតនៅពេលដែលក្រុមប៉ូលិសកំពុងព្យាយាមចូលទៅជិត និងចាប់ខ្លួនជនសង្ស័យនៅឯអគារផ្ទះល្វែងមួយក្នុងរដ្ឋធានី Budapest ។ បច្ចុប្បន្ននេះគេនៅមិនទាន់ដឹងអត្តសញ្ញាណ និងមូលហេតុនៃការវាយប្រហារនេះនៅឡើយទេ ៕ ដោយ៖ ធីរីណា
រូបថត ៖ A NEWS