ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះឃាត់ខ្លួនក្រុមក្មេងស្ទាវប្រុសស្រី១១នាក់យកទៅសួរនាំ

ចែករំលែក៖

    ភ្នំពេញ៖​ ក្រុមក្មេងស្ទាវប្រុសស្រីចំនួន១១នាក់ដែលប្រមូលផ្តុំគ្នានៅផ្ទះសំណាក់ត្រូវបានសមត្ថកិច្ចចុះធ្វេីរដ្ឋបាលឃាត់ខ្លួនយកទៅសួរនាំ​កាលពីវេ័លាម៉ោង១០និង២០នាទីព្រឹក​ ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៣​ នៅផ្ទះសំណាក់៣ដុល្លារ​ យីហោ៦៨​ ផ្លូវបេតុង​ ភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុននឹងឈានទៅដល់ការឃាត់ខ្លួនមានប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងខាងលេីត្រូវបានក្រុមក្មេងស្ទាវមួយក្រុមជួលដាច់​សម្រាប់ស្នាក់នៅនិងប្រមូលផ្តុំគ្នាចេញចូលរៀងរាល់ថ្ងៃសង្ស័យមានប្រព្រឹត្តបទល្មេីសផ្សេងៗទេីបកម្លាំងនគរបាលចុះទៅធ្វេីការឃាត់ខ្លួនតែម្តង។ 

   ក្រោយពីឃាត់ខ្លួនឆែកឆេលេីដងខ្លួននិងតាមបន្ទប់ផ្ទះសំណាក់មិនមានឃេីញអ្វីនោះទេ​។ បន្ទាប់មកសមត្ថកិច្ចក៏នាំខ្លួនយកទៅសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីឱ្យឳពុកម្តាយមកធានាទៅវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖