ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី អ៉ឹម ឬទ្ធី អធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី ដោយជិះមូតូលឿន ក្នុងសភាពស្រវឹងជោកស្រាប់តែដួលខ្លួនឯង នៅចំណុចភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យ រងរបួសធ្ងន់១នាក់និងស្រាលចំនួន ០១នាក់និងខូចខាតម៉ូតូកម្រិតស្រាល។
ជនរងគ្រោះទី១ ឈ្មោះ ឃឹម ឌឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅស្រុកគិរីវង់ ខេត្តតាកែវ រងបួសធ្ងន់ គ្មានមួកសុវត្ថិភាព បេីកបរម៉ូតូម៉ាកVINNER X ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1AR-0967 (អ្នកបេីកបរម៉ូតូ) ។
ជនរងគ្រោះទី២ ឈ្មោះ មួក សម្ផស្ស ភេទ ស្រី អាយុ ២៣ឆ្នាំ មានទីលំនៅរស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន រងរបួសត្រង់ក្បាលជង្គង់ និងរលាត់ដៃជើង (ស្រាល) គ្មានមួកសុវត្ថិភាព (អ្នករួមដំណើរ) ។
មូលហេតុ បើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងស្ថានភាពស្រវឹង។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូ ខាងលើត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ៕
ដោយ៖ ស សារ៉េត