ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនស្រាប់តែដួលខ្លួនឯងរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ជាស្ត្រី

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី អ៉ឹម ឬទ្ធី អធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី ដោយជិះមូតូលឿន ក្នុងសភាពស្រវឹងជោកស្រាប់តែដួលខ្លួនឯង​ នៅចំណុចភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យ រងរបួសធ្ងន់១នាក់និងស្រាលចំនួន​ ០១នាក់និងខូចខាត​ម៉ូតូ​កម្រិតស្រាល​។ 

ជនរងគ្រោះ​ទី១​ ឈ្មោះ ឃឹម ឌឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅស្រុកគិរីវង់​ ខេត្តតាកែវ រងបួស​ធ្ងន់​ គ្មាន​មួកសុវត្ថិភាព បេីកបរម៉ូតូម៉ាក​VINNER X​ ពណ៌ក្រហម​ ពាក់ស្លាកលេខបាត់ដំបង 1AR-​09​67​ (​អ្នក​បេីកបរម៉ូតូ)​ ។ 

ជនរងគ្រោះទី២ ឈ្មោះ មួក សម្ផស្ស ភេទ ស្រី អាយុ ២៣ឆ្នាំ មានទីលំនៅរស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន រងរបួសត្រង់ក្បាលជង្គង់ និងរលាត់ដៃជើង (ស្រាល) គ្មានមួកសុវត្ថិភាព​ (អ្នក​រួម​ដំណើរ​)​ ។ 

មូលហេតុ បើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងស្ថានភាពស្រវឹង។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូ ខាងលើត្រូវបានធ្វើ​កំណត់​ហេតុ​ប្រគល់​ជូន​សាច់ញាតិ​ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖