ខេត្តសៀមរាប ៖ ការគ្រប់គ្រងគ្រួសារ ឱ្យមាន សុភមង្គល ពិតជាលំបាក ប្រសិនបើ គ្មានកត្តាយោគយល់ ឱ្យតម្លៃគ្នា មានភាពសុខកាយសប្បាយចិត្ត មិនស្រណោះគ្រាតស៊ូ មិនសម្របសម្រួល អោយផ្ទះមានពន្លឺ។ បញ្ហាទាំងនេះជា មេរោគធ្វើអោយជីវិតគ្រួសារ ឃ្លាតឆ្ងាយមនោសញ្ចេតនាពីគ្នា ដោយប្រយោល ឬទាំងមិនដឹងខ្លួនថា, មានថ្ងៃជួប មានថ្ងៃបែក ថ្ងៃព្រាត់ ។
ជាក់ស្តែង ! ក្មេងប្រុស អាយុ ១៧ឆ្នាំ បានសម្រេចចងក សម្លាប់ខ្លួន នៅចំណុចផ្ទះ ក្រុមទី៣ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយយកខ្សែកាបូប ពណ៌ខ្មៅ ធ្វើសកម្មភាព ចងនឹងបង្កាន់ដៃ គ្រែដែកពីរជាន់ រួចធ្វើអត្តឃាត ដឹងកើតហេតុ នៅវេលាម៉ោង ២២និង២០ នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សពឈ្មោះ ខៀវ ទេពិ្វរូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ។ តាមការបំភ្លឺ ពីឪពុក ឈ្មោះ ខៀវ ច័ន្ទ ភេទប្រុស អាយុ ៤៨ឆ្នាំ មានមុខរបរ មន្ត្រីរាជការ បានរៀបរាប់ អោយដឹងថា នៅកំឡុងឆ្នាំ ២០១៥ រូបខ្លួនបានលែងលះ ជាមួយប្រពន្ធ ដោយមានកូនប្រុស ចំនួន ០២នាក់ ភេទប្រុស នឹងបានចែក កូនគ្នាម្នាក់មួយ យកមកគ្រប់គ្រងថែរក្សារៀងៗខ្លួន ដោយគាត់ ទទួលបានកូនបងឈ្មោះ ខៀវ ទេពិ្វរូ ភេទប្រុស អាយុ ១៧ឆ្នាំ ។
កន្លងមក កូនរបស់ខ្លួនពុំដែល មានបញ្ហាអ្វីឡើយ និង រៀនសូត្រពូកែ លុះដល់ក្នុងឆ្នាំ ២០២២ កំឡុងខែកញ្ញា និង ខែតុលា កូនកំពុងរៀន ថ្នាក់ទី១០ តែងឃើញ កូនបង្ហោះសារ នៅក្នុងបណ្ដាញសង្គមប្លែកៗ ដូចជាមនុស្ស កំពុងបែកបាក់ស្នេហា ពេលនោះគាត់ តែងបាននិយាយ លួងលោមកូន អោយខិតខំរៀន និងកុំសូវគិត រឿងស្នេហាពេកអី ។
រហូតនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ គាត់ប្រាប់ទៅកូនថា យើងត្រូវទៅបុណ្យ នៅស្រុកកំណើត តែកូនថា មិនទៅទេ ខ្លាចចំថ្ងៃប្រលង ។ រហូតដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៤០ នាទី ឪពុកបានរៀបចំទៅបុណ្យ នៅឯស្រុកកំណើត និង បានប្រាប់កូនព្រមទាំងបាន ទុកលុយចំនួន ១០ម៉ឺនរៀល សម្រាប់ចាយ រយៈពេល ០២ថ្ងៃដល់កូន ។
ក្រោយមក ឃើញកូន បានចេញពីក្នុង គ្រុបគ្រួសារព្រមទាំង បង្ហោះសារថា «បើគ្មានសមត្ថភាព ជាប់បាក់ឌុប ឆ្នាំ២០២៤ ខ្ញុំនឹងសម្លាប់ខ្លួន» ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០ នាទី ឪពុកបានត្រឡប់ ពីស្រុកកំណើត មកផ្ទះវិញ ក៏បានឃើញ កូនប្រុសចងកភ្ជាប់និងគ្រែ ដោយលុតជង្គង់ បែរមុខទៅទិសខាងលិច រកគ្រែ ស្លាប់បាត់ទៅហើយ។
សូមបញ្ជាក់ថា, សុភមង្គលគឺជាអារម្មណ៏នៃសុខុមាលភាពសន្តិភាពនៃចិត្តនិងភាពពេញចិត្តដែលមានរយៈពេលយូរអង្វែងនៅក្នុងជីវិតរបស់យើង។ វាគឺជាអ្វីដែលយើងទាំងអស់គ្នាស្វែងរកគ្រប់ពេលវេលាទាំងអស់។សូម្បីតែនៅពេលដែលយើងបានភ្លក់រស់ជាតិវាបានបន្តិចក៏ដោយក៏យើងចង់អោយវាមានបន្តរហូត។
មនុស្សម្នាជាច្រើនតែងយល់ច្រឡំថាការសប្បាយគឺជាសុភមង្គល។ ជាធម្មតាយើងតែងគិតថាប្រសិនបើយើងញាំអាហារឆ្ងាញ់ៗស្លៀកពាក់ខោអាវថ្លៃៗនិងមានការសប្បាយនោះយើងនឹងមានសុភមង្គលមិនខាន។ ប៉ុន្តែវាហាក់បីដូចជាមិនមានលក្ខណៈបែបនោះទេ។ យើងក៏គិតដែរថាប្រសិនបើយើងពេញចិត្តនូវរាល់តម្រូវការនិងបំណងប្រាថ្នាដែលយើងមាននោះយើងក៏នឹងសប្បាយចិត្តមិនខាន។ ប៉ុន្តែភាពពិតនោះគឺថាបើគ្រាន់តែខ្វល់តែពីខ្លួនយើងតែម៉្យាងនោះគឺវានាំយើងទៅរកភាពឯកោនិងការបាក់ទឹកចិត្ត។
មានពេលខ្លះវាពិតជាពិបាកដែលយើងស្ថិតនៅឯកោជាមួយអារម្មណ៍និងការគិតរបស់យើងតែម៉្យាង។ ដូច្នេះយើងនឹងស្វែងរកនូវការបន្លប់នានាដូចជាការស្តាប់តន្រ្តីការលែងហ្គេមតាមទូរស័ព្ទ តាមកុំព្យូទ័រ ការញាំអាហារនិងការធ្វើការងារនានាផ្សេងទៀតជាដើម។ ប៉ុន្តែរឿងទាំងអស់នេះវាមិនផ្សារភ្ជាប់យើងទៅកាន់មនុស្សឯទៀតនោះទេហើយវាក៏មិនផ្តល់អោយយើងនូវអារម្មណ៍នៃសុភមង្គលបានដែរ។
ដោយចង់បានអារម្មណ៍សប្បាយនិងចង់ផ្សារភ្ជាប់ជាមួយអ្នកដ៏ទៃយើងតែងតែងាកទៅរកបណ្តាញសង្គម។ យើងអាចទទួលបាននូវការសប្បាយក្នុងរយៈពេលខ្លីបានពីការចុចLikesនៅលើរូបសែលហ្វីរបស់យើងឬពីការអានសារពីមិត្តភក្តិជាដើម។ ប៉ុន្តែវាគ្រាន់តែនាំយើងទៅរកការចង់បានថែមទៀតតែប៉ុណ្ណោះ។ យើងឆែកមើលទូរស័ព្ទយើងជាប្រចាំដោយអន្ទះសាររងចាំនូវ“ការសប្បាយដោយគេចុចLike”ប៉ុន្តែវាមិនសំខាន់ថាតើយើងទទួលបានការចុចឡៃក៏ឬសារច្រើនប៉ុន្នានោះទេយើងនៅតែមានអារម្មណ៍ថាមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃដដែល។
និយាយជារួម ការបែកបាក់ រវាងប្តីប្រពន្ធ ជាទុក្ខដ៏ធ្ងន់ធ្ងរ ដែលកូនៗ បាត់បង់ សុភមង្គល ។ ដូច្នេះយើងសិក្សាឡើងវិញ រាល់ជម្លោះ គ្រាន់តែពាក្យពេចន៍ខ្លះ បើសម្របសម្រួល បាន ព្យាយាមធ្វើវាដោយ សន្តានចិត្ដទៅ៕
ដោយ ៖ សិលា