ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យករណីលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃមិនបានសម្រេចនៅស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងចុះស្រាវជ្រាវករណីលួចទ្រព្យ សម្បត្តិរបស់អ្នកដទៃមួយបន្ទាប់ពីជនរងគ្រោះឈ្មោះ យឹង សុខ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅចំណុចភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រាយការណ៍ពីករណីលួចទ្រព្យសម្បត្តិរបស់គាត់រួចមក ។

ជនសង័្សយឈ្មោះប៊ូ ផៃ ភេទប្រុស  អាយុ ៣៥ឆ្នាំ រស់នៅចំណុចភូមិខ្នា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួររឿងលួចទ្រព្យសម្បត្តិអ្នកដទៃនេះដោយមានលួសសំណាញ់របងរួមនឹងវត្ថុតាងដកហូតផ្សេងៗរួមមាន៖

-ម៉ូតូសណ្ដោងរុឺម៉ក(ចាស់)ចំនួន០១គ្រឿង

-ដែកស្បែងចំនួន០១

-រណារអារដែកចំនួន០១

-ញញួរចំនួន០១

-កូនកាំបិតចំនួន០១

-កន្ត្រៃចំនួន០១

-ទួណឺវីសចំនួន០២

-សោមួយចំនួន។

ករណីនេះសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖