ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖
*ករណីទី១៖ កាលពីវេលាម៉ោង១៨៖១០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់ទៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១۔ឈ្មោះ ហង់ ពិសិដ្ធ ភេទ ប្រុស អាយុ ៣០ ឆ្នាំ, ២-ឈ្មោះ សឿន ឧត្តម ហៅក្រៅ ដំ ភេទ ប្រុស អាយុ ២៩ ឆ្នាំ, ៣-ឈ្មោះ អ៊ុយ កញ្ញា ហៅក្រៅ តី ភេទ ស្រី អាយុ ១៨ ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី២៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ ឈ្មោះ សូរ សុខា ហៅ ម៉ៅ ភេទ ប្រុស អាយុ៤២ឆ្នាំ នៅចំណុចលើផ្លូវបេតុងភូមិ តាងួន សង្កាត់ កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី៣៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ ឈ្មោះ អូន ប្រុស ភេទប្រុស អាយុ ៤១ឆ្នាំ ចំណុចបន្ទប់ជួលលេខ៧ ភូមិព្រៃដូនអ៊ុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត៕
ដោយ៖ ចន្ទ លីហ្សា