ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកោះហៅឧត្តមសេនីយ៍ត្រីម្នាក់ជាលើកទី២ពីបទឆរបោកប្រាក់ជាង២ម៉ឺនដុល្លារជាថ្នូររត់ការចូលក្របខ័ណ្ឌនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅ លោកឧត្តមសេនីយ៍ត្រីនគរបាលម្នាក់ជាលើកទី២ ឱ្យចូលខ្លួនបំភ្លឺនៅវេលាព្រឹកថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ពីបទឆរបោកប្រាក់ចំនួន២៦.៥០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរ ថ្លៃរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ។

មន្រ្តីនគរបាលរូបនោះ ត្រូវបាន គេស្គាល់ឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ ១៩៨២ មានឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអសយដ្ឋានផ្ទះលេខ ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 តាមដីកាកោះជាលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា យើង សេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ ១៩៨២មានអាសយដ្ឋានផ្ទះលេខ ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញឱ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ជាន់ទី៥បន្ទប់«ព»)នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ ២០២៣វេលាម៉ោង៩ព្រឹកដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទ ឆរបោក ។

តាមព័ត៌មានឱ្យដឹងទៀតថា កាលពីកំឡុង ឆ្នាំ២០២១  លោកឧត្តមសេនីយ៍ត្រី កែវ រ័ត្នមុនី  ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ  បានអះអាងថា ខ្លួន មានសិទ្ធិសម្រេច រើសក្របខ័ណ្ឌ នគរបាលជាតិហើយ បានលួងលោមនិងបញ្ចុះបញ្ចូល បុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា ឱ្យចូលក្របខ័ណ្ឌនគរបាលជាតិ ដោយបានពាក់ស័ក្ដិ២ថែមទៀត។

  តាមព័ត៌មានអោយទៀតថា  លោកឧត្តមសេនីយ៍ ត្រី កែវ រ័ត្នមុនី  រូបនោះបានធានាអះអាងថា គាត់រត់ការបានជោគជ័យ ព្រោះខ្លួនស្គាល់ស្និទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ  ដែលមានសិទ្ធិសម្រេច ។នៅក្នុងនោះតម្រូវ អោយប្រគល់ប្រាក់ចំនួន២៦.៥០០ដុល្លារ តាមABAជាថ្នូរថ្លៃរត់ការចូលក្របខ័ណ្ឌនគរបាលជាតិនោះ។

តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពី ទទួលបានប្រាក់ហើយ លោកឧត្តមសេនីយ៍ត្រីរូបនោះ រត់ការមិនបានសម្រេច ហើយ ចេះតែ គេចវេសនិយាយដោះសាររហូតមក  មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍រូបនោះបានទារប្រាក់បន្ថែម ចំនួន ៥ពាន់ដុល្លារទៀតដើម្បីកែអាយុ តែសាមីខ្លួន មិនព្រម ។បន្ទាប់ពី រត់ការមិនបានសម្រេចលោកឧត្តមសេនីយ៍រូបនោះបានគេចវេសនិងបិទទូរស័ព្ទ។លុះក្រោយមកទើបដឹងថា ឧត្តមសេនីយ៍ រូបនោះឆរបោក ហើយសាមីខ្លួន ក៏បានដាក់ពាក្យបណ្តឹង ចូលតាមផេកហ្វេសប៊ុករបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ដើម្បីស្នើសុំឱ្យលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ និងទាមទារប្រាក់ចំនួន ២៦.៥០០ដុល្លារត្រឡប់មកវិញ និងទាមទារសំណងជំងឺចិត្តចំនួន២០០លានរៀលព្រមទាំងប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ហើយ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួន បំភ្លឺ លើកទី១នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៣ និងលើកទី២ឱ្យចូលខ្លួន បំភ្លឺ នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖