ព័ត៌មានទាន់ហេតុការណ៍៖

ឮសំឡេងឆ្កែព្រុសដេីរទៅមេីលក៏ប្រទះឃេីញបុរសម្នាក់ចងកស្លាប់នៅលេីដេីមអម្ពិលទឹកដោយមិនដឹងមូលហេតុ

ចែករំលែក៖

   ភ្នំពេញ​៖​ បុរសម្នាក់ពេលឮសំឡេងឆ្កែព្រុសក្នុងដីឡូត៍ក៏ដេីរទៅមេីល ស្រាប់តែប្រទះឃេីញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលេីដេីមអម្ពិលទឹក​ បង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​២១និង៤០នាទី​ ថ្ងៃ​ទី​២៥ខែកុម្ភៈ​ឆ្នាំ​២០២៣​ នៅក្នុងដីឡូត៍មួយកន្លែង​ ក្នុងក្រុមទី៣ ភូមិ​ថ្មគោល​២​ ​សង្កាត់​ចោមចៅ​ទី២​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។ 

​ជនរងគ្រោះ​ឈ្មោះ​ ឡេង​ សារឿន​ ភេទ​ប្រុស អាយុ​៤៣ឆ្នាំ​ មុខរបរ​សន្តិសុខ​  បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ ជិត​កន្លែង​កើត​ហេតុ​ខាងលើ​  មាន​ស្រុក​កំណើត​នៅភូមិ​តាឡាត់ថ្មី  ឃុំ​អូ​រ ស្រុក​គងពិសី  ខេត្ត​កំពង់​ស្ពឺ​។ 

 យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​សឿន​សុគីម  ភេទ​ប្រុស អាយុ​៤០ឆ្នាំ​ មុខរបរ​លក់​ត្រី​ បាន​ឱ្យដឹងថា នៅ​មុន​ពេល​កេីតហេតុ​  រូប​គាត់​បាន​ដេីរ​ទៅ​ក្នុង​ដីឡូ​ត៍ របស់​គាត់​ រួច​ហើយ​បញ្ចាំង​ពិល​មេីល​តាម​សំឡេង​ឆ្កែ​ព្រុស​  នៅ​ពេលនោះ​ស្រាប់តែឃេីញ​មនុស្ស​ចង​ក​នឹង​ដេីម​អម្ពិលទឹក​នៅ​ក្នុង​ដីឡូត៍​របស់​គាត់​  ខណៈនោះ​គាត់​បាន​ ស្រែក​ប្រាប់​អ្នក​ជិតខាង​ថា​មាន​មនុស្ស​ ចងក​សម្លាប់​ខ្លួន​។  នៅ​ពេលនោះ​ ឈ្មោះ​  ពិន​ ស្រីទូច​ ត្រូវ​ជា​ប្រពន្ធ​របស់​គាត់​ពីរនាក់​និងកូនបាន​មក​ដល់​ ហេីយ​បាន​ស្រាយ​ចំណង​ទម្លាក់​ចុះ​មក​ក្រោម​ តែ​ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់ទៅហេីយ​។ ចំណែករូបគាត់​ភ្លាមៗនោះក៏​បាន​រាយការណ៍​ប្រាប់​ទៅសមត្ថកិច្ច​តែម្ដង​។ 

    តាម​ការ​ពិនិត្យ​និង​ធ្វើកោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ បាន​ឱ្យដឹងថា​ ជនរងគ្រោះ​ស្លាប់​ដោយ​ធ្វើ​អត្តឃាតចងក​សម្លាប់​ខ្លួន​ពិត​ប្រាកដ​មែន​។  

    បច្ចុប្បន្ន​ សព​បានប្រគល់​ទៅ​ឱ្យក្រុម​គ្រួសារ​ យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖