ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេស​ ខណៈ​យានយន្តល្មើសចំនួន ៣៦៩គ្រឿង ត្រូវបានផាកពិន័យ​នាថ្ងៃទី​២៧​ កុម្ភៈ​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់) របួសធ្ងន់ ២នាក់ របួសស្រាល ៦នាក់ (ស្រី ២នាក់) ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​។ 

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក។ 

ដោយឡែក​ជាមួយគ្នានោះ​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ កាលពីថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញនេះដែរ បានឱ្យដឹងថាចំនួនគោលដៅសរុប ៩១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៦គ្រឿង ម៉ូតូ ៣០៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦៩គ្រឿង មានម៉ូតូចំនួន ៣០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ​៖សហការី​

រូបភាព៖ ឯកសារ

 


ចែករំលែក៖