ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹង ដកកាំភ្លេីងបាញ់មេឃ១គ្រាប់ផ្អេីលអ្នកលក់រត់ជាន់ជេីងគ្នា​ នៅខណ្ឌពោធិ៍សែនជ័យ​

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ៣គ្រឿងមកអង្គុយផឹកស្រាបៀរនៅក្នុងរោងលក់ទឹកត្នោតជូមួយកន្លែងខណៈស្រវឹងដកកាំភ្លេីងរួចសុំម្ចាស់ហាងបាញ់មួយគ្រាប់រួចឡេីងជិះម៉ូតូគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀល​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមសម្តីម្ចាស់ហាងឈ្មោះ ភិន​ ណាត​ ភេទប្រុសអាយុ៤៥ឆ្នាំ​ បានឲ្យដឹងថា​ មុនពេលកេីតហេតុជនសង្ស័យមានគ្នា៤នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកអង្គុយផឹកនៅហាងរបស់គាត់​ ខណៈអង្គុយផឹកស្រាបៀរកម្ពុជាអស់៣កញ្ច្រែងស្រាប់តែបុរសម្នាក់មកសុំរូបគាត់ថា​ បងខ្ញុំសុំបាញ់បញ្ចេញកំហឹងមួយគ្រាប់​ ភ្លាមនោះបុរសនោះក៏ដេីរមកមុខហាងដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួនមួយគ្រាប់ធ្វេីឲ្យអ្នកលក់នឹងបុគ្គលិករត់ជាន់ជេីងគ្នា។ 

សាក្សីដដែលបានបន្តថា​ បន្ទាប់មកក្រុមទាំងនោះក៏បានរេីសសំបកគ្រាប់ហេីយនាំគ្នាជិះម៉ូតូចេញទៅអស់​ ទេីបរូបគាត់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ 

ក្រោយកេីតហេតុអាជ្ញាធរមានសមត្ថកិច្ចបានត្រឹមនាំម្ចាស់ហាងទៅប៉ុស្តិ៍នគរបាលចោមចៅទី១​ ដេីម្បីបំភ្លឺជុំវិញករណីបាញ់បោះសេរីខាងលេី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖