ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការ ចូលរួមសម្ដែងការសោកស្ដាយចំពោះការឆេះព្រះរាជដំណាក់តូចនៅខេត្តសៀមរាប។
សម្តេចក៏បានអំពាវនាវសុំឲ្យមានការបកស្រាយត្រឹមតែកម្រិត នៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរម រាជវាំងបានហើយកុំទៅហួសពីហ្នឹង។
សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣។
សម្ដេចតេជោថ្លែងអំពាវនាវបែបនេះ បន្ទាប់ពីមានការវាយប្រហាររបស់ពួកអ្នកនយោបាយប្រឆាំងនៅក្រៅ ប្រទេសបានចោទប្រកាន់ការឆេះព្រះរាជដំណាក់តូចនៅខេត្តសៀមរាបគឺជាការរៀបចំរបស់គណបក្សប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យបារមីព្រះអង្គចេក-ព្រះអង្គចម កាត់សេចក្តីចំពោះជនទាំងនោះ ប្រសិនបើនិយាយខុសការពិតឲ្យដាក់ទោសកុំប្រណីចំពោះជនទាំងនោះ។ រាជរដ្ឋាភិបាលខ្លាចបំផុតគឺគ្រោះមហន្តរាយនៃអគ្គិភ័យតែម្ដង។ ហើយការទុស្សេរខ្សែភ្លើងមានច្រើនករណីណាស់។
សម្តេចក៏សូមអំពាវនាវឲ្យមានការយក ចិត្តទុកដាក់គ្រប់ពេលទាំងអស់គឺត្រូវប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យនេះគឺឆេះរាល់ថ្ងៃ។
សម្តេចបានដាក់ជាសំណួរថា នៅទីក្រុងប៉ារីស សារមន្ទីរមួយដែលមានអាយុកាលជាង ៨០០ឆ្នាំ តើម៉ាក្រុងទទួលខុសត្រូវបែបណា? តើទៅចាប់បង្ខំឲ្យម៉ាក្រុងចុះចេញពីតំណែងឬ?។សូម្បីប្រទេ សបារាំងមានបច្ចេកវិទ្យាក្នុងការពន្លត់អគ្គីភ័យក៏គ្រប់គ្រងមិនបានផងពេលនោះ។ ប៉ុន្តែយើងគ្រប់គ្រងស្ថានការណ៍បានតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។
សម្តេចបន្តថាបញ្ហាធំគឺបញ្ហាជួសជុលឡើងវិញ ហើយយើងមានការសោកស្ដាយតែកុំឲ្យទៅជ្រុលហួសពីអ្វីដែលកើតជាក់ស្ដែង ដែលខ្ញុំករុណាខ្ញុំនៅតែបន់ស្រន់ដល់ព្រះអង្គចេក ព្រះ អង្គបារមីនៅទីនោះតាមផ្តន្ទាទោសពួកដែលនិយាយបែបនេះ៕
ដោយ៖ សូរិយា