ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញ ៖ ម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើង​បំភ្លឺខុសបច្ចេកទេស បំពងស៊ី​ផ្លេសំឡេង​លឺ​ខ្លាំង ដាក់ហ្រ្វាំងដែលបន្លឺជាសំឡេងរំខាន កែច្នៃបំពង​សំឡេង ដោះចេញជាបន្ទាន់ !

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើង​បំភ្លឺខុសបច្ចេកទេស បំពងស៊ី​ផ្លេសំឡេង​លឺ​ខ្លាំង ដាក់ហ្រ្វាំងដែលបន្លឺជាសំឡេងរំខាន កែច្នៃបំពង​សំឡេង (ស៊ីម៉ាំង​ប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ សូមប្រញាប់ធ្វើការដក ឬ ដោះចេញជាបន្ទាន់។ នេះជាសារបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។ 

អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, ដោយអនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើង​បំភ្លឺខុសបច្ចេកទេស បំពងស៊ី​ផ្លេសំឡេង​លឺ​ខ្លាំង ដាក់ហ្រ្វាំងដែលបន្លឺជាសំឡេងរំខាន កែច្នៃបំពង​សំឡេង (ស៊ីម៉ាំង​ប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ សូមប្រញាប់ធ្វើការដក ឬ ដោះចេញជាបន្ទាន់ បេីមិនអនុវត្តតាមការណែនាំនោះទេ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត ធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងធ្វេីការផាកពិន័យតាមវិធានការច្បាប់៕

ដោយ ៖ សហការី


ចែករំលែក៖