ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារទំនើបអុីអន ម៉លមានជ័យ​ ប្រកាសបើកដំណើរការជាធម្មតា ពីម៉ោង១រសៀលថ្ងៃនេះ​ ខណៈ​បិទដំណេីរការតែប៉ុន្មានម៉ោង

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផ្សារទំនើបអុីអន ម៉លមានជ័យ​ នាព្រឹកថ្ងៃចន្ទទី​២០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានធ្វេីការប្រកាសបើកដំណើរការឡេីងវិញជាធម្មតា ចាប់ពីវេលាម៉ោង១រសៀលថ្ងៃនេះ​ ខណៈ​ប្រកាសបិទដំណេីរការត្រឹមរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ 

សេចក្ដីប្រកាសព័ត៌មានរបស់ផ្សារទំនើបអុីអន ម៉លមានជ័យ​ បានបញ្ជាក់ថា​ បន្ទាប់ពីការប្រកាសបិទដំណេីរការតែប៉ុន្មានម៉ោងប៉ុណ្ណោះ,ពេលនេះផ្សារទំនើប [អុីអន ម៉ល មានជ័យ ]បើកដំណើរការជាធម្មតា ពីម៉ោង១រសៀលនេះតទៅ។ 

សូមជម្រាបជូនថា​ ផ្សារទំនើបអុីអន ម៉លមានជ័យ​ បានប្រកាស​ធ្វេីការបិទដំណើរការបណ្តោះអាសន្នថ្ងៃនេះ(20/03/2023)រហូតដល់មានការជំរាបជូនម្តងទៀត ដោយសារតែមានការកាត់ផ្តាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ៕

ដោយ​៖ សហការី​


ចែករំលែក៖