ភ្នំពេញ៖ មន្រ្តីកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះទៅធ្វើអន្តរាគមន៍ចាប់វាយខ្នោះដៃជនដៃដល់មានទាំងជនជាតិចិននិងខ្មែរសរុបចំនួន០៦នាក់ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពប្រដាប់ដោយដែកបំពង់ទីបដើរចូលទៅវ៉ៃកម្ទេចទ្វារកញ្ចក់និងថូផ្កាធំមួយបែកខ្ទេចខ្ទី។
ករណីហិង្សាខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងហាងចិនយីហោ SAP នៅជិតស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញជនជាតិខ្មែរប្រុសៗចំនួន៥នាក់ និងជនជាតិចិនម្នាក់ប្រដាប់ដោយដែកបំពង់ទីបដើរចូលទៅក្នុងហាងខាងលើហើយក៏វ៉ៃទ្វារកញ្ចក់បំបែកឱ្យបែកព្រមទាំងវ៉ៃថូផ្កាធំមួយបែកថែមទៀត និងរងរបួសស្ត្រីម្នាក់ជាអ្នកគិតលុយ ទេីបបង្កការភ្ញាក់ផ្អើលតែម្តង។
ប្រភពដដែលបន្តថា ក្រោយកេីតហេតុគេឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមនចុះទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនបានទាំង៦នាក់យកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីបន្តតាមនីតិវិធី។
បច្ចុប្បន្នជនដៃដល់ទាំងនោះនៅព្រឹកថ្ងៃអង្គារទី២១ ខែមីនានេះ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។ ប៉ុន្ដែករណីនេះត្រូវបានគេសង្ស័យថាជាករណីគំនុំ ៕
IMG_9045 IMG_9043 IMG_9042 IMG_9044 IMG_9041 IMG_9040
ដោយ៖សហការី