ព័ត៌មានទាន់ហេតុការណ៍៖

អាហ្សង់ទីន​​ឡើង​ឈរ​លើកំពូល​តារាង​ចំណាត់​ថ្នាក់​ FIFA ឡើងវិញបន្ទាប់​ពី​ខកខាន៦​ឆ្នាំ

ចែករំលែក៖

ម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីនបានទម្លាក់ប្រេស៊ីល ហើយបានត្រឡប់ទៅឈរចំណាត់ថ្នាក់កំពូលនៃតារាង FIFA កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគម្លាតរយៈពេលឆ្នាំ។

អាហ្សង់ទីនដែលបានឈ្នះ World Cup កាលពីឆ្នាំមុននៅប្រទេសកាតាដោយការផ្តួលក្រុមបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រនោះទទួលបានចំណាត់ថ្នាក់លេខបន្ទាប់ពីក្រុមរបស់លោក Lionel Scaloni បានផ្តួលប៉ាណាម៉ា និង Curacao ក្នុងការប្រកួតមិត្តភាពអន្តរជាតិ

បារាំងបានឡើងមកឈរនៅលេខរៀងទី២ បន្ទាប់ពីឈ្នះហូឡង់ ៤-០ និងឈ្នះអៀរឡង់ ១-០ ក្នុងវគ្គជម្រុះ Euro 2024 ខណៈប្រេស៊ីលបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីចាញ់ម៉ារ៉ុក ២-១ ក្នុងការប្រកួតមិត្តភាព។

រីឯបែលហ្ស៊ិក​នៅ​ឈរចំណាត់ថ្នាក់លេខ​៤, អង់គ្លេសឈរ​លេខ​៥ តាម​ពីក្រោយ​ហូឡង់​លេខ៦, ក្រូអាត​លេខ៧ និង​អ៊ីតាលី​លេខ៨។ ចំណែកព័រទុយហ្គាល់ និងអេស្ប៉ាញបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១០។

សាធារណរដ្ឋអាហ្រ្វិកកណ្តាលគឺជាប្រទេសដែលមានការផ្លាស់ប្តូរចំណាត់ថ្នាក់ដ៏ធំបំផុតនៅក្នុងចំណាត់ថ្នាក់ចុងក្រោយ ដោយបានលោតពីលេខ១១២ដល់លេខ១២២ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖