ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរឆ្នាំថ្មីកូនផ្សោតទី២ទើបនឹងកើតនៅអន្លង់កាំពី!

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់អោយដឹងថា នាថ្ងៃទី០២នៃចូលឆ្នាំថ្មី  ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរណ៍ប្រចាំអន្លង់កាំពីបានប្រទះឃើញកូនផ្សោតទើបកើតថ្មីចំនួន០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ  ស្រុកចិត្របុរី ខេត្តក្រចេះ។  អ្នកបើកទូកទេសចរណ៍បានរាយការណ៍ជូនប្រធានឆ្នាំទន្លេ  និងមន្ត្រីជលផលខេ្តតក្រចេះនិងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តថា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣  ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ០៣ថ្ងៃ។ នេះជាកូនផ្សោតទី០២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។

សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕

ដោយ ៖ សូរិយា


ចែករំលែក៖