ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព និងទារក នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោក PARK Heung Kyung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព និងទារក នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី អគារមណ្ឌលសុខភាពអូរជុំ អគារមណ្ឌលសុខភាពតាវែង និងអគារមណ្ឌលសុខភាពអណ្តូងមាស នៃខេត្តរតនគិរី ព្រមទាំងអគារសម្ភព នៃមន្ទីរពេទ្យបង្អែកស្រុក កោះញែក ខេត្តមណ្ឌលគីរី ព្រមទាំងផ្តល់ជូនរថយន្តគិលានុសង្រ្គោះ ចំនួន ៦គ្រឿង និងទូក ចំនួន ៦គ្រឿង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ ជាមួយគ្នានេះ បានបំពាក់ឧបករណ៍ពេទ្យទំនើបៗ ដល់អង្គភាពទាំងនោះ ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សទាំងនៅក្នុងប្រទេស និងសាធារណៈរដ្ឋកូរ៉េផងដែរ។

សូមបញ្ជាក់ថា ៖ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូក្រសួងសុខាភិបាល អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកប្រធានអង្គការ KOICA និងលោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល បងប្អូនប្រជាពលរដ្ឋ ៕

ដោយ ៖ សហការី


ចែករំលែក៖