ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានបំណងធ្វើអត្តឃាត ខណៈរបូតដៃធ្លាក់ពីលើចុងស្វាយបណ្ដាលឱ្យស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍នានាពីកន្លែងកើតហេតុនារសៀលថ្ងៃសៅរ៍ ២រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នេះថា កាលពីថ្ងៃម្សិលមិញមានបុរសវ័យចំណាស់ម្នាក់បានធ្លាក់ពីលើចុងដើមស្វាយកម្ពស់ប្រមាណ០៧ម៉ែត្រ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈគេសង្ស័យថាគាត់មានបំណងធ្វើអត្តឃាត ព្រោះគាត់មានជំងឺប្រចាំកាយ(លើសឈាម និងទឹកនោមផ្អែម )។

ប្រភពដដែលឱ្យដឹងទៀតថា ហេតុការណ៍បុរសវ័យចំណាស់ធ្លាក់ពីលើចុងស្វាយបណ្ដាលឱ្យស្លាប់នេះ បានកើតឡើងនៅចំណុចដើមស្វាយខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិកាប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ឈុំ ខន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមានទីលំនៅ ភូមិ.ឃុំកើតហេតុ ជនរងគ្រោះរងរបួសបែកក្បាល និងបាក់.ក ។សពសមត្ថកិច្ចសហការចុះពិនិត្យនិងស្រាវជ្រាវ ទើបប្រគល់ជូនក្រុមគ្រួសារចាត់ចែងតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖