ភ្នំពេញ ៖ សារទី១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា, បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនដែលគាំទ្របក្សភ្លើងទៀន ។កាលពីម្សិលមិញថ្ងៃទី១២ យើងឃើញការចេញផ្សាយ នៃសេចក្តីប្រកាសរបស់គណបក្សភ្លើងទៀន ថាម៉ោង ៣ ថ្ងៃនេះ និងធ្វើការចុះ ឈ្មោះគណបក្សភ្លើងទៀន ជាមួយនឹងគណៈកម្មការជាតិរៀបចំការបោះឆ្នោត ។ ទន្ទឹមនឹងនេះគណបក្សភ្លើងទៀន ក៏បានចេញសារព្រមានទុកជាមុន មានចរិតជាការគាបសង្កត់ ទៅលើគណៈកម្មការជាតិរៀបចំការបោះឆ្នោត ហើយក៏ជាការព្រមានទុកជាមុន នៃកាបង្ករអស្ថេរភាព តាមរបបដែលហៅថាការតស៊ូមតិ ដោយសន្តិវិធី។
សម្ដេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា, ខ្ញុំសុំយកឱកាសនេះ ! ជំរាបជូនបងប្អូនជាទីស្រឡាញ់ថា : មេដឹកនាំ ខ្ជីខ្ជា ល្ងង់ ហើយទម្លាក់កំហុសដាក់អ្នកដទៃ ខ្វះការទទួលខុសត្រូវ ។ បើទោះបីចុះឈ្មោះបាន ឬមិនបាន សូមបងប្អូនកុំចាញ់បោក ឬមកជាប់គុក ស្លាប់ ជំនួសឲ្យ មេដឹកនាំ។ ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនកុំចូលរួមសកម្មភាពណាមួយ ជាមួយមេដឹកនាំភ្លើងទៀតឲ្យសោះ ! ហើយក៏សូមបញ្ជាទៅអាជ្ញាធរ គ្រប់ទីកន្លែង ដែលមានសមត្ថកិច្ច មិនអនុញ្ញាត ឱ្យមានការប្រមូលផ្ដុំ ប្រឆាំង ជាមួយនឹង សណ្ដាប់ធ្នាប់សាធារណៈ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម នោះឡើយ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលមានការទទួលខុសត្រូវ ត្រូវត្រៀមបម្រុងខ្លួន ដើម្បីចាប់យកក្បាលម៉ាស៊ីន នៃមេដឹកនាំទាំងអស់ ទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដែលហ៊ានចេញមុខ ប្រឆាំង គាបសង្កត់ ជាមួយនឹងសណ្ដាប់ធ្នាប់សាធារណៈ ដែលកំពុងតែប្រព្រឹត្តទៅ ។ សម្ដេចមានប្រសាសន៍បន្តថា, យើងមិនអាចអត់ឱនបាន ជាមួយនឹងទង្វើ គ្មានការទទួលក៏ត្រូវ របស់មេដឹកនាំ បក្សភ្លើងទៀនបាន នោះទេ។ យើងសូមប្រាប់ទៅមេដឹកនាំគណបក្សភ្លើងទៀន គ្រប់លំដាប់ថ្នាក់ ពួកអ្នកនឹងទទួលរង នូវការឆ្លើយតបដ៏សមរម្យ ពីអស់លោកអ្នក។ ប្រសិនបើអស់លោកអ្នកហ៊ាន បំផ្លាញនូវសណ្ដាប់ធ្នាប់សាធារណៈ និងកេរឈ្មោះរបស់កម្ពុជា ក្នុងពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍សុីហ្គេមឆ្នាំ 2023 ដ៏ជោគជ័យ ។ យើងសូមព្រមានដល់អស់លោកអ្នក ឱ្យប្រយ័ត្ននៅទង្វើដែលអ្នកបានធ្វើ និងប្រព្រឹត្ត សូមឱ្យបណ្ដាពន្ធធនាគារ រៀបចំដើម្បីទទួលមេដឹកនាំ គ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀន ប្រសិនបើគេហ៊ានប្រព្រឹត្តបទល្មើស ទាំងឡាយ។ សម្ដេចបានបញ្ជាក់ថា, សូមកុំញញើត ជាមួយនឹងការប្រើប្រាស់នូវវិធានការ ច្បាប់ដើម្បីឆ្លើយតប ជាមួយនឹងទង្វើដ៏គ្រោះថ្នាក់ របស់គណបក្សភ្លើងទៀន ! ពួកគេមានធ្វើកំហុសខ្លួនឯង ប៉ុន្តែពួកគេបែរជាបំផ្លាញ ដល់សណ្តាប់ធ្នាប់ និងបំផ្លាញដល់ប្រទេសជាតិ តាមរយៈ បំផុសឲ្យមានចលនាទាមទារ កៀបសង្កត់ ទៅលើគណៈកម្មការជាតិរៀបចំការបោះឆ្នោត ។ ក្នុងចំណោម 20 គណបក្ស , 19 គណបក្ស បានទទួលរួចមកហើយ ប្រហែលជាលើសហ្នឹង ឬតិចជាងនេះ ! ប៉ុន្តែហេតុអ្វីគណបក្សផ្សេងទៀតគេចុះឈ្មោះបាន ! តែសម្រាប់គណបក្សភ្លើងទៀន បែរជាមិនអាចចុះបាន , នោះគឺគណបក្សភ្លើងទៀន នោះគឺខ្វះលិខិតស្នាមគ្រប់គ្រាន់ ដើម្បីឲ្យសមស្របជាមួយនឹង ការកំណត់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ។
សម្ដេចបានលើកឡើងថា , ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានភារកិច្ចទទួលខុសត្រូវ សណ្ដាប់ធ្នាប់សង្គម ធានាអោយប្រជាជនមានសេចក្តីសុខសាន្ត ។ ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្ល់ើងទៀន សូមឲ្យស្ងប់ស្ងាត់ កុំឱ្យធ្វើសកម្មភាព តាមសេចក្តីអំពាវនាវ របស់មេដឹកនាំគណបក្សភ្លើងទៀន ។ ខ្ញុំសូមព្រមានសារជាថ្មីម្ដងទៀត ! ចំពោះមេដឹកនាំគណបក្សភ្លើងទៀន ត្រូវគោរពដល់ច្បាប់ ត្រូវគោរពទៅដល់ សភាពការណ៍ដែលកំពុងវិវត្តន៍ បានយ៉ាងល្អប្រសើរក្នុងពេលវេលា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើអ្នក នៅតែបំពាន យើងក៏មិនខ្លាច នឹងការឆ្លើយតបជាមួយ តាមផ្លូវច្បាប់ និងប្រតិបត្តិការ ទាំងឡាយដើម្បីរក្សា នូវស្ថេរភាពរបស់ប្រទេសជាតិនោះឡើយ ៕
ដោយ ៖ សុខ ខេមរា