ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ ៖ ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅខេត្តព្រះសីហនុបានបើកប្រកួតជាផ្លូវការ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅខេត្តព្រះសីហនុបានបើកប្រកួតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបរិវេណទីលានសម្ដេចតេជោឆ្នេរកន្ទុយនាគស្ថិតនៅក្នុងសង្កាត់លេខ ៣ក្រុងព្រះសីហនុ។

យោងតាមគណៈកម្មការជំនាញនិងសហព័ន្ធកីឡាជាតិបានឱ្យដឹងថាការប្រកួតប្រភេទកីឡាម៉ូតូទឹក។សម្រាបព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះនៅថ្ងៃនេះបានបើកដំណើរការប្រកួតជាផ្លូវការហើយ។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ មាន ៣៦ ប្រភេទកីឡានិង ៥៨១ វិញ្ញាសាដែលរៀបចំនូន ៥ រាជធានី ខេត្ត រួមមានរាជធានីភ្នំពេញខេត្តសៀមរាប ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ដោយឡែកខេត្តព្រះសីហនុទទួលរៀបចំការប្រកួតចំនួន ៣ ប្រភេទកីឡាមួយប្រភេទកីឡា៖

១.ប្រភេទកីឡាទូកក្តោង ២.ប្រភេទកីឡាម៉ូតូទឹក និង ៣.ប្រភេទកីឡាបាល់ទះលើឆ្នេរខ្សាច់។

ប្រតិភូចូលរួមប្រកួតមានកីឡាករកីឡាការិនីចំនួន ៧០នាក់មកពីប្រទេសចំនួន ៧ រួមមាន ប្រទេសកម្ពុជាមានកីឡាករ ១៨ នាក់ប្រទេសថៃមានកីឡាករ ២៧ នាក់ ប្រទេសសិង្ហបុរីមានកីឡាករ ១៦ នាក់ ប្រទេសម៉ាឡេស៊ីមានកីឡាករ១៥នាក់ ប្រទេសហ្វីលីពីនមានកីឡាករ ១៤នាក់និងប្រទេសវៀតណាមមានកីឡាករ១១នាក់។

ការប្រកួតប្រភេទកីឡាម៉ូតូទឹកគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ការប្រកួតតាមប្រភេទវិញ្ញាសានីមួយៗ។

ដូចនេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីលើកស្ទួយផ្ដល់កម្លាំងចិត្តដល់កីឡាករកីឡាការិនីរបស់យើងដែលបាននិងកំពុងយកចិត្តទុកដាក់ប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជ័យជំនះយកមេដៃមាសរៀងៗខ្លួនជូនប្រទេសនីមួយៗផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖