ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ៦៤នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ (ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ (ស្រី ១នាក់) ,និងប្រើប្រាស់ ១០ករណី ឃាត់ ៥៤នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ២១,៤៥ក្រាម និង១កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប កម្លាំងនគរបាលជាតិទាំង ៦អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ប្រើប្រាស់ ៦ករណី ឃាត់ ២៥នាក់។
*២ / កំពង់ចាម៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់ ចាប់យក Ice ២០,៧២ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២០ក្រាម។
*៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ០,៤៤ក្រាម និង១កញ្ចប់តូច។
*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។
*៦ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់៕
ដោយ៖ សហការី