ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿនលឿន បុកថឡេថងបណ្តាលឱ្យស្លាប់៤នាក់របួសធ្ងន់៤នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង១៥៖៣៥នាទីរសៀល នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និង ថឡេថង ។ រថយន្តម៉ាក Nissan Frontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរពីទិសខាងកើតទៅលិច បានបុកជាមួយថឡេថង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់ និង រងរបួស ៤នាក់។

១/អ្នកបើកបរថឡេថង ឈ្មោះ វ័ន ខន ភេទប្រុស អាយុ ៤០ ឆ្នាំ(ស្លាប់ )

២/អ្នករួមដំណើរឈ្មោះ គង់ ខុម ភេទស្រី អាយុ ៤០ឆ្នាំ (ស្លាប់)

៣/អ្នករួមដំណើរឈ្មោះ សយ កេន ភេទស្រី អាយុ ៦០ ឆ្នាំ (ស្លាប់)

៤/អ្នករួមដំណើរឈ្មោះ នៅ ឈីន ភេទស្រី អាយុ ៥៩ឆ្នាំ (ស្លាប់)។

និងអ្នករងរបួសធ្ងន់ ៤នាក់៖

១/អ្នករួមដំណើរឈ្មោះ អន ចាន់ថេង ភេទស្រីអាយុ ៣៦ឆ្នាំ (របួសធ្ងន់)

២/អ្នករួមដំណើរឈ្មោះ គង់ កេង ភេទស្រី អាយុ ៥២ ឆ្នាំ (របួសធ្ងន់)

៣/អ្នករួមដំណើរឈ្មោះ គង់ ខន ភេទស្រី អាយុ ៣៧ឆ្នាំ (របួសធ្ងន់)

៤/អ្នករួមដំណើរឈ្មោះ គង់ ទូច ភេទស្រី អាយុ ២៧ឆ្នាំ (របួសធ្ងន់)

    អ្នកទាំង០៨នាក់ រស់នៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរពីទិសខាងលិចទៅកើត (ច្រាស់ទិសគ្នា) ។

មូលហេតុ: រថយន្ត ម៉ាក Nissan Frontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AN-9962 បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿន លឿន។

   ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី ០៣នាក់) នៅនឹងកន្លែងកើតហេតុ របួសធ្ងន់ចំនួន ៤នាក់ (ស្រី)ខូចខាត:រថយន្ត និង ថឡេថង(កម្រិតធ្ងន់) ។

    វត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពទាំង ៤ នាក់ បានប្រគល់ឲ្យទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។

   ចំពោះអ្នកបើកបររថយន្តបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជាលោក  វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។ ហើយបានធ្វើតេស្តស្វែងរកសារធាតុញៀន និងគ្រឿងស្រវឹង ពិនិត្យឃើញថា(អវិជ្ជមាន) ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖