ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖​ ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧-២៣ ខែឧសភា, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម

ចែករំលែក៖

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី​ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣​ )​ មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។ លក្ខណបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C  * សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C  * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ បន្តពីថ្ងៃទី២០-២៣ ខែឧសភា បរិមាណភ្លៀងអាចកើន ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក បានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖