ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចូលព្រៃរកបេះបន្លែលក់ចិញ្ចឹមឱពុកម្ដាយជាន់មីនសល់ពីសង្គ្រាមផ្ទុះរងរបួសជើងទាំងពីរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរឲ្យសង្វេគណាស់! បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែនដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមឪពុកម្តាយក៏ត្រូវជាន់មីនផ្ទុះត្រូវជើងទាំងពីររងរបួសធ្ងន់នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២៣នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃឋិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ជនរងគ្រោះឈ្មោះ លី លាក់ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅក្នុងបន្ទុកឱពុកម្ដាយនៅភូមិឃុំកើតហេតុ។ ជនរងគ្រោះដាច់ជើងស្ដាំនិងជើងឆ្វេងផងដែរ។

សមត្ថកិច្ចប្រាប់ថាៈបុរសខាងលើមានគ្រួសារម្ដងរួចហើយតែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឱពុកម្ដាយមានបងប្អូនប្រុសស្រី៩នាក់បានដើររកបេះស្លឹកព្រិចនិងប្រដេញសត្វជារៀងរាល់ថ្ងៃនៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករនិងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់មីនសល់ពីសម័យសង្គ្រាមម៉ាកk58ផ្ទុះរងរបួសធ្ងន់តែងម្ដង។នៅក្នុងហេតុការណ៍នោះគេឃើញមានសមត្ថកិច្ចការពារព្រំដែនគោកសហការជាមួយអាធ្ញាធរក្នុងមូលដ្ឋានចូលទៅយកបុរសខាងលើក្នុងចម្ការមីនដើម្បីជួយសង្គ្រោះមុនយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុង៕

ដោយ ៖ វណ្ណា


ចែករំលែក៖