ភ្នំពេញ ៖ ម្ចាស់មេដាយមាស មេដាយសំរិទ្ធ Seagame កីឡាការិនី ស្រួង ភាវី នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើ facebook អ្នកស្រីថា, ត្រៀមថវិកាជួយក្មេងៗ ខ្ញុំថ្ងៃទី១៨ ឧសភា ខាងមុខ នេះខ្ញុំនឹងធ្វើការមនុស្សធម៌ ។
ស្រួង សុភាវី បានលើកឡើងថា,បើសិនបងប្អូនចង់ចូល រួមជាមួយបាន ណានៅភ្នំពេញ សកម្មភាពមនុស្សធម៌ កើតចេញពីទឹកចិត្ត ក្តីស្រឡាញ់ ការអាណិតអាសូរ ការចែករំលែក ចង់ឃើញមនុស្សនៅជុំវិញរស់នៅប្រកបដោយសេចក្តីសុខសាន ។
-មិនរើសអើងវណ្ណៈ
-ផ្តល់តម្លៃ
-ផ្តល់ស្នាមញញឹម
-ផ្តល់ការគោរព
-ផ្តល់ភាពស្មោះត្រង់
+សាមគ្គីភាព
-និងផ្តល់នូវសេចក្តីស្រឡាញ់គ្រប់ពេលវេលា🙏🙏🙏
ការិយាល័យ វីមូក្លឹប (VMOVE Club) កន្លងទៅបានបង្ហោះ ថា, អបអរសាទរ ម្ចាស់មេដាយមាស Seagame កីឡាការិនី ស្រួង ភាវី បានផ្តល់កិត្តិយសមកសួរសុខទុក្ខ និងចែករំលែកសេចក្តីស្រលាញ់ក្មេងៗ និងសមាជិក វីមូក្លឹប (VMOVE Club)។ សូមអរគុណដល់ លោកពូ ឃិត ឈឿន អគ្គនាយក KC Group និងក្រុមប្រឹក្សា វីមូក្លឹប (VMOVE Club) បានឧបត្ថម្ភដល់ប្អូនស្រីនូវទឹកចិត្ត។
សូមអរគុណកីឡាការិនី ស្រួង ភាវី ចូលរួមជួបគ្រួសារ វីមូក្លឹប (VMOVE Club) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ , ការិយាល័យ វីមូក្លឹប (VMOVE Club)។
ម្ចាស់មេដាយមាស មេដាយសំរិទ្ធ Seagame កីឡាការិនី ស្រួង ភាវី ធ្លាប់បង្ហោះសារថា, លើសូមប្រណម្យ នូវម្រាមដៃដប់ គោរពអរគុណ ចំពោះអំណរសាទរ ក៏ដូចជាការជូនពរ ពីសំណាក់ពុកម៉ែបងប្អូន ដែលបានផ្ដល់មកឱ្យរូបនាងខ្ញុំ💗🇰🇭🙏
ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីការស្វែងរកដ៏ល្អគឺ ការស្វែងរកចំណេះដឹង ស្វែងរកកល្យាណមិត្ត កល្យាណធម៌ ស្វែងរកបុណ្យ និង ការស្វែងរកសេចក្ដីស្ងប់ដោយអាស្រ័យមេត្តាគឺ អហិង្សាធម៌។🙇🙇🙇
វត្តភ្នំ🙏🙏🙏 ៕
ដោយ ៖ សិលា