ព័ត៌មានទាន់ហេតុការណ៍៖

លោក សួស យ៉ារ៉ា បានទទួលជួបពិភាក្សាការងារជាមួយ លោក Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី លោកបណ្ឌិត Istvan Bakos ភារធារី នៃស្ថានទូតហុងគ្រី ប្រចាំទីក្រុងហាណូយ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនជ្រាបថា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក Tibor Baloghdi ឯកអគ្គរដ្ឋទូត ហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី លោកបណ្ឌិត Istvan Bakos ភារធារី នៃស្ថានទូត

ហុងគ្រី ប្រចាំទីក្រុងហាណូយ។ ភាគីទាំងពីរបានអបអរសាទរនូវទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក និងបានពិភាក្សា លើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា៖

១) កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងរដ្ឋសភា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដូចដែលសម្រេចបាននៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11២) ដែលបានលើកឡើង អំពីអន្តរកម្មរវាងទឹក ថាមពល និងស្បៀងអាហារ និងបានតភ្ជាប់ទំនាក់ទំនងទន្លេមេគង្គ និងដានុប (Mekong- Danube Cooperation) 1

២) គាំទ្រកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសការតភា្ជប់ ប្រជាជន និងប្រជាជន តាមរយៈកិច្ចសហប្រតិបត្តិការតាមច្រករបៀងវប្បធម៌ វិស័យកីឡា និងសិល្បៈ។ ហើយ ប្រទេសទាំងពីរនៅតែបន្តជារដ្ឋតភ្ជាប់សម្រាប់ទំនាក់ទំនងអាស៊ីនិងអឺរ៉ុប ដែលកម្ពុជាជាបង្អួចសម្រាប់អាស៊ី ហើយ ហុងគ្រីគឺជាបង្អួចសម្រាប់អឺរ៉ុប។

៣) ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងធនធានមនុស្ស ជាពិសេសតាមរយៈការផ្តល់ អាហារូបករណ៏ជារៀងរាល់ឆ្នាំដល់និស្សិតកម្ពុជា ដើម្បីបន្តថ្នាក់ឧត្តមសិក្សានៅប្រទេសហុងគ្រី តាមវិស័យអាទិភាព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖