ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០២នាក់ត្រូវនគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ០២នាក់ត្រូវនគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន ក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចលូដាច់ ស្ថិតក្នុងភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកបន្តអោយដឹងទៀតថា ជនសង្ស័យទី១ឈ្មោះ សន វឿត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងរួមមាន-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០៦ថង់ សង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់

-ថង់សម្រាប់រំលែកថ្នាំញៀន០១ដុំ

-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ក្រោយពីឃាត់ខ្លួន និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សន វឿត សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងមាន :-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ថង់ សង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់ 

-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ1F-7876។

ក្រោយធ្វើការសាកសួររួច ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖