ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ សូមប្រកាសច្រានចោលចំពោះការ ធ្វើអត្ថាធិប្បាយដែលបង្កឲ្យមានការយល់ច្រឡំ និងធ្វើឡើងក្រោមហេតុផលនយោបាយរបស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយនៅកម្ពុជា។
ពាក់ព័ន្ធសេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សូមធ្វើការបំភ្លឺចំនួន៤ចំណុចដូច ក្នុងសេចក្តីថ្លែងការណ៍៖
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្ដរជាតិ សូមច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើង ក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អ្នកនាំពាក្យក្រសួងសូមធ្វើការបំភ្លឺដូចតទៅ៖
1. ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារ តែគណបក្សនោះមិនយកចិត្តទុកដាក់ ចំពោះច្បាប់និងបទបញ្ញត្តិបោះឆ្នោត ក៏ដូចជាសេចក្តី ជូនដំណឹងនានារបស់ គ.ជ.ប ។ យោងតាម មាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ និង សេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ និងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយគ.ជ.ប ដោយភ្ជាប់មកជាមួយ នូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែល មានបញ្ជាក់នីត្យានុកូលកម្ម ក្នុងចំណោមឯកសារផ្សេងទៀត។
2. គ្រប់គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្តី ចម្លងលិខិតខាងលើ ព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈ រយៈពេលមួយឆ្នាំមុន។ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលនេះ សេចក្តីចម្លងលិខិតបញ្ជាក់ ការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់។
ក្រោមជាតិពាក់ព័ន្ធ។ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្ស នយោបាយណាមួយ លើសគណបក្សចូលរួមប្រកួតចំនួន១៨ផ្សេងទៀតបានឡើយ។
3. ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺដោយសារ ពុំមានឯកសារគ្រប់គ្រាន់ ហើយកង្វះខាតនេះ គួរតែថ្នាក់ដឹកនាំរបស់គណបក្សនយោបាយ នោះទទួលខុសត្រូវ ដូចដែលអនុប្រធានមួយរូបនៃគណបក្សនោះបានថ្លែងទទួលស្គាល់រួច ហើយ។ លោកអនុប្រធានគណបក្សរូបនេះក៏បានអះអាងបន្ថែមថា “ការអំពាវនាវឱ្យមាន បាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.បគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ” ជាផ្នែកមួយន ប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាព សេចក្ដីសម្រេចបច្ចេកទេសរបស់គ.ជ.ប អាចធ្វើការប្តឹងតវ៉ ទៅក្រុមប្រឹក្សាធម្មនុញ្ញបាន។
4. អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេស ប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់ កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយ មួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នា យ៉ាងតិចចំនួន១៨៕
ដោយ ៖ សិលា