ខេត្តបន្ទាយមានជ័យ៖ ច្រករបៀងចំនួន២ក្នុងស្រុកអូរជ្រៅ
កំពុងដំណើរការបទល្មើសគ្រប់ប្រភេទទំនិញជាច្រើនមុខ គេឃើញដឹកជញ្ជូនតាមរថយន្តតូចៗ, រ៉ឺម៉កសណ្តោង, រ៉ឺម៉កម៉ូតូកង់បី និងគោយន្តកែច្នៃជាដើម ដោយក្នុងមួយថ្ងៃៗជាច្រើនគ្រឿងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ដើម្បីបន្តទៅគោលដៅផ្សេងៗចែកចាយទៅតាមទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនិញទាំងនេះ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ភាគច្រើនចេញពីច្រករបៀងក្នុងស្រុកអូរជ្រៅ ជាពិសេសច្រករបៀងជោគជ័យ និងច្រងរបៀងអូរបីជាន់និងច្រកមួយចំនួនទៀត តាមបន្ទាត់ព្រំដែន។ យានយន្តដឹកទំនិញទាំងនេះ គេឃើញឆ្លងបារាសត្រួតពិនិត្យរបស់ក្រុមយោធា តាមចំណុចភូមិសាស្ត្រខាងលើ ទំនងចូលទៅតំបន់.ស ដើម្បីដឹកទំនិញដែលខាងឈ្មួញថៃដឹកជញ្ជូនមកឲ្យ។
ដោយឡែកច្រករបៀងជោគជ័យឋិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ សេចក្ដីរាយការណ៍ពីរពលរដ្ឋថាមានឃ្លាំងស្តុកទំនិញចំនួន៤គីជារបស់ជនជាតិថៃដែលយកទំនិញពីប្រទេសថៃមកដាក់ស្តុកក្នុងឃ្លាំងនៅក្នុងបន្ទាយ
ទាហាន ផ្ដាច់មុខសូម្បីតែពលរដ្ឋខ្មែរក៏មិនអាចនាំចេញតាមច្រករបៀងមួយនេះដែរ ។
ជនជាតិថៃដែលមានឃ្លាំងទំនិញស្តុកនៅច្រករបៀងខាងលើនោះឈ្មោះ ម៉ែឡាត់ ហើយជនជាតិថៃរូបនោះបានរកស៊ីស្តុកទំនិញនៅទីតាំងនោះជាយូរឆ្នាំមកហើយ មន្ត្រីជម្នាញមិនបានទប់ស្កាត់រាល់បទល្មើសឆ្លងដែន តាមច្រករបៀងព្រំដែនខ្មែរ-ថៃដើម្បីពង្រឹងសន្តិសុខ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្សបទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែនប្រកបដោយប្រសិទ្ធភាពក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នច្រករបៀងជោគជ័យ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលគ្រប់គ្រងដោយមេបញ្ជាការវរៈ៥១៤លោក ប៉ែន សុគុន ហៅប្រុញ នៅតែបន្តដំណើរការយ៉ាងរលូនឲ្យជនជាតិថៃយកទំនិញមកស្តុកក្នុងឃ្លាំងដើម្បីចែកចាយឲ្យបាត់បង់ថវិកាតាមរយៈបង់ពន្ធចូលរដ្ឋ ជាពិសេសនៅទីនោះជាបន្ទាយយោធាហើយបណ្ដោយឲ្យជនជាតិថៃយកទំនិញមកស្តុកទុកនៅកន្លែងឈរជើងរបស់យោធាទៀតផង។
ប្រភពបន្តថាៈដោយទំនិញចេញនៅតាមបន្ទាត់ព្រំដែននៅពេលយប់ច្រើនក៏ធ្វើឲ្យអ្នកនាំទំនិញមកស្របច្បាប់តាមច្រកទ្វារអន្តជាតិនិងបង់ពន្ធចូលរដ្ឋមានការថយចុះ ហើយមុខទំនិញទីផ្សារលក់មិនទាន់មុខទំនិញមិនបង់ពន្ធឡើយ៕
ដោយ៖ វណ្ណា