ព័ត៌មានទាន់ហេតុការណ៍៖

ខឹងបងមិនជួយបណ្ដើរម៉ូតូដែលខូច ចាក់មួយកាំបិតចុងស្រួចប្រកាច់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បងប្អូនបង្កើត២នាក់ក្រោយចេញពីផឹកស៊ីស្រាប់តែម៉ូតូខូច ដោយប្អូនប្រុសឱ្យបងបង្កើតជួយបណ្ដើរ តែបងប្រុសមិនជួយបណ្ដើរ ធ្វើឱ្យប្អូនប្រុសខឹងក៏បានដកកូនកាំបិតចាក់ទៅលើបងប្រុសរបស់ខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុស្ថិតនៅត្រង់ចំណុចផ្ទះចាំចម្ការក្រោយ អង់តែន០១២ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ 

    សមត្ថកិច្ចឱ្យដឹងថា មានករណីឃាតកម្មដោយចេតនាមួយបណ្ដាលអោយស្លាប់បុរសម្នាក់នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះខាងលើមានឈ្មោះ ជា​ សុផល ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ​ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន​ភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

    ជនសង្ស័យឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុខាងលើត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ​ បានប្រេីកាំបិតចុងស្រួចចិតបន្លែចាក់ចំក​ខាងមុខផ្នែកខាងឆ្វេង​ ទំហំទទឹង ២ស.ម បណ្តោយ៤,៥ស.មជម្រៅ៧,៥ស.ម បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើបណ្តាលមកពីការផឹកស៊ីស្រវឹងស្រា​ទាស់ពាក្យសំដីគ្នារឿងមិនជួយបណ្តេីរម៉ូតូ​ដែលខូចមកពីកន្លែងផឹក​ ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់ ៕

ដោយ៖ សហការី


ចែករំលែក៖