ខេត្តកណ្ដាល ៖ ជនត្រូវចោទម្នាក់ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ករណីចាប់ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០៣ វេលាម៉ោង១០និង០០នាទីព្រឹក ចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ សុង ស៊ីម ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដុល ឃុំឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖២៧៧ដកបនខ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៧ ចុះហត្ថលេខាដោយលោក តេង រតនា ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទប្លន់ ដែលប្រព្រឹត្តនៅភូមិព្រៃធំ ;ព្រៃចាស់ ឃុំវិហារសួគ៌ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្កកណ្តាល កាលពីឆ្នាំ ២០០៧។
ករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាង ជ័យ