ព័ត៌មានទាន់ហេតុការណ៍៖

សឿន វីតា ធ្លាក់ខ្លួនឈឺ ជាប់បំណុលរុំខ្លួនហើយត្រូវម្ចាស់ផ្ទះដេញលែងឱ្យជួលនៅទៀត

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែវិបត្តិសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ តារាសម្តែង សឿន វីតា ដែលធ្លាប់រស់ក្នុងជីវភាពសមរម្យនោះបែជាពេលនេះធ្លាក់ខ្លួនខ្លាំងរកជម្រកជ្រកគ្មាន ក្រោយពីធ្លាក់ខ្លួន មានជំងឺប្រចាំកាយ ជាប់បំណុលប្រឈមការចាប់ខ្លួនហើយពេលនេះត្រូវម្ចាស់ផ្ទះឈប់លែងឲ្យជួលនៅទៀត។ ដំណឹងនេះលេចចេញឡើងក្រោយពីតារាប្រុសរូបនេះដាច់ចិត្តបង្ហោះរឿងរ៉ាវខ្លួនឯងនៅលើបណ្តាញសង្គម ហើយត្រូវបានសិល្បករមួយចំនួនដែលធ្លាប់បានស្គាល់ជួយខ្លះៗនោះ។ 

  គេចាំបានដែរថា តារាសម្តែង សឿន វីតា បានប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំកន្លងមកហើយ លោកក៏ធ្លាប់ត្រូវបានទស្សនិកជនកោតសរសើរលើការប្រឹងប្រែងរកស៊ី លើមុខរបរមួយចំនួន ប៉ុន្តែពេលនេះបែជាធ្លាក់ខ្លួនហៅលែងលឺទៅវិញ។ មុននេះដែរគេក៏បានឃើញមានសិល្បករជិតដិតខ្លះបានផ្ញើថវិកាតិចតួចសម្រាប់តារាប្រុសរូបនេះទិញអាហារទទួលទានផងដែរ។ ខណៈដែលពេលនេះគេក៏ទទួលបានដំណឹងថា លោកត្រូវបានម្ចាស់បំណុលខ្លះលែងយោគយល់ ដោយមិនទុកមុខឲ្យទៀតឡើយ ទាំងដែលលោកកំពុងមានជំងឺប្រចាំកាយមិនទាន់ធូរស្រាលនៅឡើយ។ គេនៅបន្តរងចាំតាមដានបន្តទៀតថាតើខ្សែជីវិតរបស់លោកនឹងទៅជាយ៉ាងណា។ មុននេះ លោក សឿន វីតា បានធ្លាក់ខ្លួនឈឺនូវជំងឺជាច្រើនមុខរួមគ្នា រហូតត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ អ្វីដែលធ្វើឲ្យគេគ្រប់គ្នាតក់ស្លុតនោះគឺតារាប្រុសរូបនេះកំពុងតែរួមរិតដោយបំណុលពីម្ចាស់ជាច្រើន ដោយព្រមាន និងប្រឈមនឹងការចាប់ខ្លួនថែមទៀតផង។ 

  មុននេះ គណនីយហ្វេសប៊ុករបស់លោកបានទម្លាយអំពីរូបថតដេកលើគ្រែរុញចូលពេទ្យ ភ្ជាប់ដោយឧបករណ៍សង្គ្រោះបន្ទាន់ ហើយកន្លងទៅលោកក៏ធ្លាប់សារភាពថា មានបំណុលច្រើនដែលម្ចាស់បំណុលខ្លះក៏យោគយល់ម្ចាស់បំណុលខ្លះក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់។ មិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែងប្រុសនេះបាននៅឡើយទេ ប៉ុន្តែតាមរយៈអ្នកដែលបានស្គាល់តារាចម្រៀងរូបនេះជិតដិតបានទម្លាយថា តារាប្រុសរូបនេះពិតជាមានជំងឺពិតមែន ដូចជាជំងឺទឹកនោមផ្អែម ខ្លាញ់រុំបេះដូង និងលើសឈាមជាច្រើន ដែលជំងឺនេះធ្ងន់ធ្ងរមកហើយគឺមានរយៈពេល១ខែមកហើយ ហើយស្ថានភាពជីវិតនិងជីវភាពលោកក្នុងរយៈពេលនេះគឺពិបាកខ្លាំងតែម្តង។ ប្រភពបន្តថាបច្ចុប្បន្នលោកស្នាក់នៅផ្ទះជួលមួយកន្លែងជាមួយប្រពន្ធ និងកូន២នាក់ ហើយសូម្បីតែម្ចាស់ផ្ទះជួលក៏ដេញលោកចេញដែរព្រោះតែគ្មានលទ្ធភាពបង់ផ្ទះជួល ហើយអ្នកដែលអាណិតបំផុតគឺកូនៗដែលនៅតូចៗមិនទាន់ដឹងក្តីនោះ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖