ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ពីរោគសញ្ញា និងមូលហេតុនៃការរលូតកូន!

ចែករំលែក៖

ភ្នំពេញ ៖ រលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគត៌ពីស្បូនមុន ២៤សប្តាហ៍ ទោះជាគត៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយហើយយើងត្រូវញែកដាច់ពីគ្នារវាង៖

   – ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់កើតដោយចៃដន្យ មូលហេតុមកពីកូនខ្លួនឯង (d’origine ovulaire)

   – ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants)

   – ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់: ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse) ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។ 

ក) រោគសញ្ញាគ្លីនិច៖

រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់

  ១) គំរាមរលូត មានសញ្ញាដូចជា ៖

     – ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៍ខ្មៅជាករណីស៊ុតលែងលូតលាស់ (Oeufclair)

     – ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្រ្តាក់

  ២) កំពុងរលូត (Avortement en cours) មានសញ្ញាដូចជា ៖

     – ធ្លាក់ឈាមខ្លាំង, ច្រើន

     – ឈឺពោះ ញឹក, ខ្លាំង

     – មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស

ខ) ផលវិបាក៖

គត៌រលូតនៅដំណាក់កាលដំបូង (Précose) កំរអោយផលវិបាកណាស់ក្នុងករណីរហូតមិនអស់ តម្រូវឲ្យធ្វើការបូមសំអាត (Curetage)។

គ) មូលហេតុ ៖

  ១) បណ្តាលមកពីស៊ុត (Les causes ovulaires)

     – កត្តាកូនភ្លោះ 

     – ការជំរុញបង្កកំណើត 

     – កូនពង 

     – ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50% -60%)

  ២) មូលហេតុពីស្បូន

     – ស្បូនខុសប្រក្រតី

     – ស្បូនព្រែក 

     – ស្បូនតូច 

     – ស្បូនដុះសាច់ (Myome, Synéchies, Polype fibreux)

     – មាត់ស្បូនចំហរ 

  ៣) កត្តាឆ្លងរោគ (Les causes infectieuses)

     – រោគផ្តាសាយ

     – រលាកបំពង់ក

     – គ្រុនពោះវៀន

     – រោគសង្គម (MST)

     – រោគឆ្លងបង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose។

  ៤) កត្តាអរម៉ូន (Les causes hormonales)

     – ជំងឺពក-ក 

     – លើស អង់ដ្រូសែន 

     – កង្វះលុយតេអាល់ 

  ៥) កត្តាទូទៅ (Les causes généfales)

     – ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ

     – មានផ្ទៃពោះញឹកញាប់

     – បាក់កំលាំង (Surmenage)

     – ធ្វើដំណើរផ្លូវឆ្ងាយពេក 

     – កត្តាផ្លូវចិត្ត (Psy chique)

     – កត្តាភាពស៊ាំ (Immunologique)

ឃ) បង្ការ និងព្យាបាល៖

  ១) ករណីគម្រាមរលូតត្រូវ

     – សម្រាកពីការងារ

     – បំបាត់ឈឺស្បូន (Antispasmodique)

     – ព្យាបាលដោយអរម៉ូន

  ២) ករណីកំពុងរលូត: បើគត៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការបូមសម្អាត (Curetage)។

” ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភពនិងរោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត មុននិងកំឡុងពេលចាប់ផ្តើមមានគត៌នៅត្រីមាសដំបូង។ ”

ដោយ ៖ សហការី


ចែករំលែក៖