ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល បដិសេធអាខោនfacebookបុរីនិមិត្ត ករណីចាប់កូនក្មេង

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ លោកអភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះថាមិនមានករណីចាប់កូនក្មេងដូចការលើកឡើងរបស់គណនីហ្វេសប៊ុកឈ្មោះ”បុរីនិមិត្ត”នោះទេ! 

ការបង្ហោះព័ត៌មានរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខាងលើជាការបង្ហោះព័ត៌មានដែលមិនទាន់ដឹងការណ៍ពិតពុំទាន់មានមូលដ្ឋានច្បាស់លាស់ផ្សាយខុសគឺជាការបំភ្លៃសក្ខីកម្ម ឬ បង្ហោះសារមិនពិត និងមានការនិយាយខ្វះមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដ អាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង។

អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាប និងកុំមានភាន់ច្រឡំ។ ចំពោះម្ចាស់ហ្វេសប៊ុកខាងលើ ដែលបង្ហោះព័ត៌មានខុសពីការណ៍ពិតត្រូវកែតម្រូវជាបន្ទាន់ ក្នុងករណីបន្តបង្ហោះបំភ្លៃការណ៍ពិតទៀតរដ្ឋបាលក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖