ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពី​កម្មវិធីប្រកួតជ្រើសរើស​ «យុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌»

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការរៀបចំកម្មវិធីបកួតជ្រើសរើស យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចេញ សេចក្តីជូនដំណឹង ស្តីពី កម្មវិធីប្រកួតជ្រើសរើស “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យុត្តិធម៌ ដោយបញ្ជាក់យ៉ាងដូច្នេះថា, សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ ក្រោមឱវាទក្រសួងយុត្តិធម៌ ជ្រាបថា ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសយុវជនវោហារ សាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ ដើម្បីជាការផ្ដល់ឱកាសដល់ មន្ត្រីរាជការជាយុវជនបានបញ្ចេញនូវទេព្យកោសល្យ ក្នុងការនិយាយជាសាធារណៈ ព្រមទាំងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។

លក្ខខណ្ឌចូលរួមការប្រកួតប្រជែងនេះ គឺជាមន្ត្រីរាជការមានក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ រួមទាំងក្រឡាបញ្ជី និងអាជ្ញាសាលា ដែលមាន អាយុក្រោម ៤៥ ឆ្នាំ។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើសុំចូលរួមកម្មវិធី សូមធ្វើការទំនាក់ទំនងដោយផ្ទាល់ មកកាន់ លោក ហួន ច័ន្ទឌី តាមរយៈលេខទូរសព្ទមានប្រើប្រព័ន្ធតេឡេក្រាម ០៩៨ ៨១២ ៤២៩ 

ដោយ ៖ សិលា


ចែករំលែក៖