ព័ត៌មានទាន់ហេតុការណ៍៖

លោកតា ឯម រឹម អាយុ ៨២ ឆ្នាំ និងលោកយាយ ជាភរិយារបស់គាត់ លោកទាំងពីរ ជាកសិករ ត្រូវបានជួយឧបត្ថម្ភដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានបញ្ជូនមកព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ លោកតា ឯម រឹម អាយុ ៨២ ឆ្នាំ និងលោកយាយ ជាភរិយារបស់គាត់ លោកទាំងពីរ ជាកសិករ រស់នៅក្នុងខេត្តកំពត ត្រូវបានសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ។ លោកតាមាន មានជំងឺ បាក់ឆ្អឹង ភ្លៅ និង ជំងឺគ្រាប់ឈាមក្រកក ដែលពិបាកក្នុងការវះកាត់ ចំណែកលោកយាយវិញមានជំងឺទឹកនឹងផ្អែមនិងលើសឈាម  ខ្វះលទ្ធភាពការព្យាបាល។ នៅពេលនេះដែរលោកតានិងលោកយាយបានទទួលការព្យាបាលនិងវះកាត់បានជោគជ័យនឹងបានធូរស្រាល ចេញពីមន្ទីរពេទ្យវិញហើយ ។ នេះបើយោងតាមការបញ្ជាក់ លើប្រព័ន្ធ Telegram. របស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។ 

សូមបញ្ជាក់ថា, ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល  ត្រូវបានជួយឧបត្ថម្ភដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ។ អរគុណក្រុមគ្រូពេទ្យ TYDA

#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia។ 

សូមបញ្ជាក់ថា : លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី  ទោះបីមានភាពមមាញឹកចំពោះការងារប្រទេសជាតិ ការងារសប្បធម៌ ការងារសង្គម តែលោកទាំងពីរ តែងបានយកចិត្តទុកដាក់ ទៅលើបងប្អូនប្រជាពលរដ្ឋ លោកតាលោកយាយ ដែលមានជំងឺ និងជួបប្រទះការខ្វះខាត បានឱ្យក្រុមការងារ ចុះពិនិត្យជាក់ស្ដែងជួយព្យាបាលតាមរយៈ សមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ផ្សេងៗនៅតាមបណ្ដារាជធានីខេត្ត ៕

ដោយ ៖ សិលា


ចែករំលែក៖