ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ ៩នាក់ស្លាប់ និងរងរបួស ៥១នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ឧសភានេះ!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ របួសធ្ងន់ ១៧នាក់ និងស្រាល ៣៤នាក់ ។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែឧសភានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៦លើក មាន កត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ២លើក ស្រវឹង ១លើក និងកត្តាយាន ២លើក។ 

សូមជម្រាបជូនដែរថា​ កាលពីថ្ងៃទី២២​ ឧសភា​ម្សិលមិញនេះ​  ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៤នាក់ និងស្រាល ៣នាក់ ។​ ក្នុង​ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ៣លើកនិងបត់គ្រោះថ្នាក់១លើក ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖