ព័ត៌មានទាន់ហេតុការណ៍៖

តួអង្គព្រះថោង សុខគា គឹមលាង មិនបានចូលរួមប្រកួតMiss Grand Cambodia 2023តាមការស្នើរបស់អ្នកគាំទ្រឡើយ

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា សុខគា គីមលាង អាយុ ២៣ឆ្នាំ នាងមានកំពស់ ១.៧០ម៉ែត្រ ។នាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាងគឺជានាថការីរបាំប្រពៃណីខ្មែរម្នាក់ ។ នាងត្រូវបានក្រុមអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួត Miss Grand Cambodia 2023 ប៉ុន្តែពេលនេះគេមិនបានឃើញវត្តមាននាងឡើយ។ 

  ថ្មីៗនេះតួអង្គព្រះថោង គឹ កញ្ញាសុខគា គីមលាង ហៅកូនអាន ត្រូវគេទម្លាយថាត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ល្បីឈ្មោះ Miss Grand Cambodia 2023។ ប៉ុន្តែមុននេះអ្នកគាំទ្រដែលទន្ទឹងរង់ចាំវត្តមាននាងបែជាខកចិត្តទៅវិញព្រោះតែក្នុងចំណោមបេក្ខភាព២៥នាក់នោះមិនមានវត្តមានរបស់នាងឡើយ ហើយក៏ត្រូវបានគេបង្ហើបថានាងមិនបានដាក់ពាក្យចូលរួមប្រកួតឡើយ។ 

  ធ្វើឲ្យទស្សនិកជន ចាំមិនភ្លេចអំពីរូបសម្រស់ដ៏ស្រស់សោភា របស់កញ្ញា សុខគា គីមលាង មានឈ្មោះហៅក្រៅថា កូនAnt  គ្រាដែលស្រីស្អាតរូបនេះចាប់អារម្មណ៍នឹងរូបសម្រស់ ដ៏ស្រស់ផូផង់គ្រាលេចមុខក្នុងកម្មវិធីអង្គរសង្ក្រាន្តនាអំឡុងឆ្នាំ ២០១៨ ហើយមុននេះនាងកាន់តែធ្វើឱ្យភ្ញាក់ផ្អើលមុននេះក្រោយពីឈុតឆាកនៃការសម្តែងសាច់រឿងកំណើតនគរខ្មែរក្នុងព្រឹត្តិការណ៍បើកប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះគឺការសម្តែងដ៏ប៉ិនប្រសប់របស់សិល្បការិនី រូបនេះ។ អ្វីដែលធ្វើឲ្យគ្រប់គ្នាទន្ទឹងរង់ចាំនៃការបង្ហាញមុខក្នុងការប្រកួតកម្មវិធីសម្រស់ត្រូវបានខកខានខណៈដែលមុននេះការប្រកាសបង្ហាញមុខបេក្ខភាព២៥រូបគឺមិនមានវត្តមាននាងចូលរួមប្រកួតឡើយ បើទោះបីជាគេរំពឹងថាសម្រស់សមត្ថភាពរបស់នាងអាចប្រជែងបានក្នុងលទ្ធផលល្អពីកម្មវិធីប្រកួតរហូតអ្នកខ្លះហ៊ានដាក់ក្តីរំពឹងខ្ពស់ក្នុងការឡើងដណ្តើមមកុដនោះក៏ដោយ។ អ្នកជិតដិតនាងទម្លាយថានាងមិនបានដាក់ពាក្យចូលរួមប្រកួតឡើយហើយមូលហេតុនៅពីក្រោយការខកខានបំពេញចិត្តអ្នកគាំទ្រនេះស្ថិតក្នុងមូលហេតុណាដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖